ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាលនិងសិស្សនគរបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេច៖
មាត្រា១..អនុក្រឹត្យនេះ កំណត់អំពីការពង្រីកវិសាលភាពអនុវត្តបន្ថែមចំពោះបុគ្គលនៃវិស័យសាធារណៈសម្រាប់ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ។
មាត្រា២..អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលជានិស្សិតនគរបាលនិងសិស្សនគរបាល ដែលកំពុង សិក្សានិងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ។
ជំពូកទី២បែបបទ និងនីតិវិធីនៃការចុះបញ្ជី និងការបង់ភាគទាន
មាត្រា៣..បែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងអត្រាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដូចមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
មាត្រា៤..ត្រូវបានកំណត់យកប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិអនុសេនីយ៍ត្រីសម្រាប់និស្សិតនគរបាល និង ប្រាក់បៀវត្សមូលដ្ឋានស្មើឋានន្តរស័ក្តិព្រឹន្ទបាលទោសម្រាប់សិស្សនគរបាល ជាប្រាក់បៀវត្សជាប់ភាគទាន ក្នុងការ គណនាភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ចំពោះបុគ្គលដែលមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ។
មាត្រា៥ ..បណ្ឌិត្យសភានគរបាលកម្ពុជា មានកាតព្វកិច្ចផ្តល់និងធ្វើបច្ចុប្បន្នភាពទិន្នន័យនិស្សិតនគរបាលនិង សិស្សនគរបាល ជូន ប.ស.ស. ជារៀងរាល់ខែ យ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែនីមួយៗ។
មាត្រា៦..លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងការផ្តល់តាវកាលិកចំពោះបុគ្គលដូចមានកំណត់ក្នុង មាត្រា២ នៃអនុក្រឹត្យនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
មាត្រា៧..របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដូចមានកំណត់ក្នុងមាត្រា២ នៃអនុក្រឹត្យនេះ ត្រូវដាក់ ឱ្យអនុវត្ត និងបង់ភាគទានចាប់ពីខែមករា ឆ្នាំ២០២៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី