នៅក្នុងពិភពអនឡាញរបស់ចិន បាននិងកំពុងចែករំលែករូបភាពពីកម្មវិធីបញ្ជាទិញអាហារតាមអ៊ីនធឺណិត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានដឹងថាមុខម្ហូបរបស់ភោជនីយដ្ឋានដែលលក់អាហារ គឺក្នុងតម្លៃខ្ពស់ដ៏មិនសមហេតុផល។ ហើយភោជនីយដ្ឋាននេះលក់តែពេលយប់ប៉ុណ្ណោះគឺពីម៉ោង ១១ យប់ ដល់ម៉ោង ៦ ព្រឹក។
ជាក់ស្តែង សម្រាប់មុខម្ហូបដែលអាចរកបានសម្រាប់ការបញ្ជាទិញតាមអ៊ីនធឺណិតដូចជា៖
ប្រហិតសាច់គោ តំលៃ 2,880 យន់ (ប្រហែល 394$)
មីស៊ុប Offal តម្លៃ 1,400 យន់ (ប្រហែល 191$)
បាយឆាសាច់គោ និងម្រេចលឿង 1,270 យន់ (ប្រហែល 174$)
មីស៊ុបឆ្អឹងជំនីជ្រូក តម្លៃ 1,270 យន់ (ប្រហែល 174$)
ហើយបើទោះបីជាតម្លៃខ្ពស់បែបនេះមែនក៏ដោយ តែបែរមានចំនួននៃការបញ្ជាទិញមិនគួរឱ្យជឿ។
តែអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថារាល់មុខម្ហូបថ្លៃបែបនេះ ប្រហែលដោយសារមានស្រីស្អាត ស៊ិចស៊ី ក្នុងឯកសណ្ឋានអ្នកបម្រើពណ៌លឿង និងសំពត់ខ្លី ដឹកម្ហូបជូនអតិថិជនហើយមើលទៅ ដែលធ្វើឲ្យភោជនីយដ្ឋានកាន់តែមានការសង្ស័យ។ តាមរយៈនេះ សូម្បីតែព័ត៌មានថា ភោជនីយដ្ឋាននេះពិតជាលក់ពេស្យាចារដោយសម្ងាត់ ដោយប្រើកម្មវិធីបញ្ជាអាហារសម្រាប់លាក់បាំង។
ទោះជាយ៉ាងណា បន្ទាប់ពីប៉ូលីសបានពិនិត្យទីតាំងហាងដែលមានរាយក្នុងកម្មវិធីនោះ ពួកគេមិនបានរកឃើញថាហាងនេះមិនមានពិតនោះទេ។ លើសពីនេះ ប្រព័ន្ធរបស់កម្មវិធីក៏មិនមានហាងនេះដែរ។
ហើយទន្ទឹមនឹងនេះផងដែរ វេទិកាដឹកជញ្ជូនអាហារ ក៏បាននិយាយថា សម្លៀកបំពាក់ដែលស្ត្រីស្លៀកក្នុងរូបភាពនេះ មិនមែនជាឯកសណ្ឋានរបស់អ្នកដឹកជញ្ជូននោះទេ។
ប៉ូលីសមិនទាន់សន្និដ្ឋានការពិតនៃករណីនេះទេ ប៉ុន្តែវាពិតជាអាចទៅរួចដែលថារូបថតត្រូវបានភ្ជាប់គ្នា ហើយរឿងរ៉ាវនេះត្រូវបានបង្កើតឡើងមិនមែនជាការពិត។
ជាក់ស្តែង ក្រោយរូបភាពនេះបានរីករាលដាល់ បង្កការវែកញែកក្តៅគគុក ស្រាប់តែស្រីស្អាតនៅក្នុងរូបភាពនេះ បានចេញមុខសារភាពថា នាងមានចេតនាក្លែងបន្លំធ្វើជានិស្សិតមហាវិទ្យាល័យ និងធ្វើជាអ្នកដឹកជញ្ជូន ហើយថតរូប និងវីដេអូ ថតយកអាហារតាមខ្លួន គឺដើម្បីទទួលបាន View និងការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះ។
ទោះជាយ៉ាងណា ករណីលេងសើចតុនេះមិនត្រឹមតែធ្វើឲ្យសាធារណជនមានការភាន់ច្រឡំប៉ុណ្ណោះទេ គឺថែមទាំងបង្កបញ្ហា និងខូចមុខមាត់ដល់អ្នកដឹកញ្ជូនទៀតផង៕