Thursday, April 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុតសាហា.វ! បុរសម្នាក់ចំណាយលុយទិញទូរស័ព្ទថ្មី HONOR X7c ធ្វើតេស្តមុខអ្នកលក់ ចង់ដឹងថា«តាន់អស្ចារ្យ»ដូចគេផ្សាយអត់ លទ្ធផលគឺថា…

បុរសចំណាស់ម្នាក់បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមហាជនគ្រប់គ្នាស្ទើរតែមិនជឿថា គាត់ហ៊ានចំណាយលុយទិញទូរស័ព្ទ១គ្រឿង ដើម្បីធ្វើតេស្តទម្លាក់នៅចំពោះមុខអ្នកលក់ ដើម្បីចង់ថាតើ ទូរស័ព្ទរបស់ក្រុមហ៊ុនមួយហ្នឹង មានគុណភាពតាន់ដូចការផ្សាយពាណិជ្ជកម្មដែរ ឬអត់!?។

ជាក់ស្តែង តាមរយៈវីដេអូដែលកំពុងផ្ទុះល្បី បានបង្ហាញបុរសរូបនោះដែលគេជឿថា ប្រហែលជាអនិកជនខ្មែររស់នៅក្រៅប្រទេស កំពុងស្ថិតនៅកន្លែងហាងលក់ទូរស័ព្ទមួយ។ នៅពេលនោះ គាត់បានលើកបង្ហាញទូរស័ព្ទស៊េរីថ្មី HONOR X7c ១គ្រឿង ជាផលិតផលរបស់ក្រុមហ៊ុន Honor ដែលបានប្រកាសលក់ជាផ្លូវការកាលពីអំឡុងខែតុលា ឆ្នាំ២០២៤។

តែអ្វីនឹកស្មានមិនដល់នោះ គឺខណៈលើកបង្ហាញនៅចំពោះមុខកាមេរ៉ា ហើយបន្ទាប់រាប់១ដល់៣ គាត់ក៏បានទម្លាក់ទូរស័ព្ទថ្មីតម្លៃ 179 $ នោះ ស្តែងៗតែម្តង ដើម្បីចង់ដឹងថាគុណភាពអេក្រង់របស់វាតាន់គ្រប់កាលៈទេសៈ ដូចដែលក្រុមហ៊ុនផ្សព្វផ្សាយដែរ ឬអត់?។ ពិតណាស់ បន្ទាប់រើសយកមកពិនិត្យមើល ជាលទ្ធផល គឺពុំតាន់គ្រប់ជ្រុងនោះទេ ដោយជ្រុងមួយរបស់ទូរស័ព្ទ ត្រូវបានបែកប្រេះស្រាំអស់មួយដុំធំ។ ទោះជាយ៉ាងណា បន្ទាប់មក គាត់ក៏បានសួរទៅកាន់អ្នកលក់ ដើម្បីដូរអេក្រង់ថ្មីផងដែរ។

យ៉ាងណាងមិញ ទាក់ទងករណីចំណាយលុយទិញទូរស័ព្ទ HONOR X7c ថ្មី យកមកបំផ្លាញចោលបែបនេះ ក៏មិនដឹងថា បុរសចំណាស់រូបនេះ ប្រហែលអាងតែមានលុយ ក៏ថតវីដេអូលេងសើចសប្បាយបែបនេះ ឬ ក៏មានបំណងចង់បញ្ឈឺទៅកាន់ក្រុមហ៊ុនទូរស័ព្ទ ដែលផ្សាយពាណិជ្ជកម្ម អួតសុទ្ធតែផលិតផលរបស់ខ្លួនល្អ ធុនអស្ចារ្យណាស់ តែធាតុពិតគឺបែបនេះសោះ!៕