ភ្នំពេញ ៖ កម្រងរូបភាពដ៏ស្រស់ស្អាតនៃការរៀបចំតុបតែងលម្អ ភ្លេីងបំភ្លឺ រួមជាមួយនឹងស្នាមញញឹមមហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវទេសចរបានទៅកំសាន្តមុនមួយថ្ងៃ នៃកម្មវិធី “សាទរកម្ពុជា” ដែលនឹងមកដល់ចាប់ពីរសៀលថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ តទៅ រហូតដល់ឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ “សាទរកម្ពុជា“ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសាលារដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះ ដេីម្បីផ្តល់នូវការសប្បាយរីករាយ សាកល្បងនៅល្បែងកំសាន្តខ្មែរជាច្រេីនប្រភេទ ស្វែងយល់ពីវប្បធម៌បូរាណ និងសម័យ ពិសេសក្បួនដង្ហែរដ៏ធំផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី