Saturday, January 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន 11,284 រូប ស្មើ

ភ្នំពេញ ៖ ថ្ងៃទី១ ឆ្នាំថ្មី សូមស្វាគមន៍ចំពោះការអញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ ឆ្នាំ២០២៥, អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.)នៅថ្ងៃទី១ ខែមករាឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន 11,284 រូប ស្មើនឹង 49.54 % នៃចំនួនត្រូវប្រកាសសរុប 22,776 រូប។

ពេញមួយខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ នៅថ្ងៃណាក៏បាន ៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍-អាទិត្យ និងថ្ងៃបុណ្យឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី