Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់សំណើចមិនជាប់! បុគ្គលិកហាងបិទ «ចិញ្ចើមក្លែងក្លាយ» ឲ្យព្រះសង្ឃ ដើម្បីកម្មវិធីស្កេនស្គាល់មុខទូទាត់ប័ណ្ណសុខុមាលភាព

ករណីព្រះសង្ឃមួយអង្គ ត្រូវបានបិទចិញ្ចើមក្លែងក្លាយ នៅលើមុខរបស់គាត់ ដើម្បីឱ្យគាត់អាចប្រើប័ណ្ណសុខុមាលភាពរដ្ឋរបស់គាត់ បានរីករាលដាលខ្លាំង នៅលើបណ្តាញសង្គម។

ជាក់ស្តែង រូបភាពចំនួន ៣ សន្លឹក របស់ព្រះសង្ឃដែលមិនបញ្ចេញឈ្មោះ ត្រូវបានបង្ហោះនៅលើទំព័រ CNew Viewer 4K នៅម៉ោងប្រហែល ១១ និង ១៧ នាទីព្រឹក ហើយក្នុងរយៈពេលពីរបីម៉ោង ការបង្ហោះនេះបានទាក់ទាញការប្រតិកម្មជិត 8,000 រួមទាំង emojis សើច មតិជាង 370 និងការចែករំលែកជាង 1,500 ដង ។

ការបង្ហោះបាននិយាយថា សង្ឃមួយអង្គ ប្រឈមនឹងការលំបាក ក្នុងការប្រើប្រាស់សិទ្ធិសុខុមាលភាពរបស់គាត់ ដោយសារតែកម្មវិធីទូទាត់របស់ហាង មិនបានទទួលស្គាល់គាត់ថា ជាមនុស្សដូចគ្នាដែលមានរូបភាពនៅក្នុងប័ណ្ណសុខុមាលភាព។

ម្ចាស់ប័ណ្ណសុខុមាលភាព ត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ពួកគេ នៅហាងដែលមានការអនុញ្ញាត ជាកន្លែងដែលកម្មវិធីទូទាត់របស់រដ្ឋ ស្កេនមុខរបស់ពួកគេ ដើម្បីផ្ទៀងផ្ទាត់។

ទោះយ៉ាងណា ការខ្វះខាតចិញ្ចើមរបស់ព្រះសង្ឃ ដែលជាតម្រូវការ បានរារាំងប្រព័ន្ធពីការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់គាត់។ ដើម្បី​ដោះស្រាយ​បញ្ហា បុគ្គលិក​ហាង​បាន​ប្រើ​បង់ស្អិត​ពណ៌​ខ្មៅ ​ដើម្បី​ធ្វើ​ម៉ូដ​ចិញ្ចើម​បណ្តោះអាសន្ន។ ហើយការកែច្នៃនេះបានទទួលជោគជ័យ ដោយទីបំផុតកម្មវិធីស្កេនបានអនុញ្ញាតឱ្យបង់ប្រាក់។

យ៉ាងណាមិញ រូបភាពដ៏ទប់សំណើចមិនជាប់នេះ បានបង្ហាញបុគ្គលិកប្រុសម្នាក់កំពុងលាបរោមចិញ្ចើម ខណៈស្រ្តីទៀតស្កែនមុខព្រះសង្ឃ និងមួយសន្លឹកទៀត បង្ហាញពីស្រ្តីបុគ្គលិកយកដៃបិទមុខ ខណៈពេលនាងក៏ទប់សំណើចមិនជាប់ដែរ ចំពោះដំណោះស្រាយដែលរៀបចំឡើងនេះ។

ក្រោយពីបានឃើញស្ថានភាពដ៏គួរឲ្យអស់សំណើចនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិលើកឡើងថា នេះបញ្ហាប្រឈមមួយ​ សម្រាប់ហាងដែលត្រូវបានអនុញ្ញាតឱ្យទទួលយកប័ណ្ណសុខុមាលភាព។ ឧទាហរណ៍សម្រាប់អតិថិជនដែលឆ្លងកាត់ការផ្លាស់ប្តូររាងកាយយ៉ាងខ្លាំង ដូចជាការសម្រកទម្ងន់ដោយសារជំងឺមហារីក នោះហាងនានាត្រូវតែចេះបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដូចជាឱ្យពួកគេលាបថ្ពាល់របស់ពួកគេ ដើម្បីឆ្លងកាត់ដំណើរការស្កេនមុខ៕

×