Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​របួស​ធ្ងន់​ស្រាល​២​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត​

​ខេត្ត​ស្វាយរៀង ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ដោយឡែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពីី​ថ្ងៃ​ទី ២៧​ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨:៤០​នាទី​ព្រលប់ នៅលើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំនុច​គីឡូម៉ែត្រ​លេខ​១៥៧-១៥៨​ស្ថិតក្នុង​ភូមិ​ត្រពាំងផ្លុង​សង្កាត់​បាទីក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថា ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា​ពី​កើត​ទៅ​លិច​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​C125(​សេរី​2016)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FH-0036​បើកបរ​ដោយ​ឈ្មោះ ពៅ ពេជ្រ​សង្វា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​សំឡី​ខាងជើង​ឃុំ​សំឡី​ស្រុក​កំពង់រោទ៌​ខេត្ត​ស្វាយរៀ​ង​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ (​គ្មាន​ពាក់​មួកសុវត្ថិភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​)​និង​អ្នក​​រួម​ដំណើរ​០១​នាក់​ឈ្មោះ យ៉ាន មាស​ស្នេហ៌ ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ត្រូវជា​ប្រពន្ធ​)​រង​របួសស្រាល​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀត​ថា ៖ ​ជន​រង​គ្រោះ​ខាងលើ​បាន​បើកបរ​ពី​កើត​ទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ប៉ះ​និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​ឆ្លាម​ពាក់​ស្លាក​លេខ​ស្វាយរៀង​1H_4722​ពណ៌​ខ្មៅ​បើកបរ ដោយ​ឈ្មោះ ពៅ ធា​រិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​ជាង​ដែក​រស់នៅ​ភូមិ​កំពង់​រទេស​ឃុំ​ពពែ​ត​ស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​បើកបរ​ពី​លិច​ទៅ​កើត (​រង​របួសធ្ងន់​មាន​ពាក់មួក​សុ​វត្ថ​ភាព​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​។​មូលហេតុ​:​អ្នកបើកបរ​ម៉ូតូ​C125​មិន​ប្រកាន់​ស្តាំ​។​

​បច្ចុប្បន្ន សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​និង​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅព្យ​បាល​នៅ​ពេទ្យ​ពន្លឺ​បូព៌ា​បាវិត​។​

​រី​ឯ​វត្ថុតាង​ម៉ូតូទាំង​០២​គ្រឿង​ សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ៖ វ៉ៃកូ​

 

×