Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលើផ្លូវ​ល្បឿនលឿនPK39 បណ្ដាលឲ្យស្លាប់២នាក់និងរបួស​១នាក់

កំពង់ស្ពឺ​៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣ ខែមក​រា ឆ្នាំ២​០​២៥ វេលាម៉ោ​ង ៣និង ៤៥​នាទីលើកំណាត់ផ្លូវល្បឿ​នលឿ​ន K39​+20​0 ទិសដៅព្រះសីហនុ​ទៅភ្នំពេញត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំ​ព​ង់​ស្ពឺ មានរថយន្ត ១គ្រឿ​ង ម៉ាកលុ​ចស៊ីស RX​3​0​0 ពណ៌ស ពាក់ផ្លាក​លេខបាត់ដំបង 2B-3816 អ្នកបើ​ក​បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ដោយមានអ្នករួមដំណើរ​ជា​មួយចំនួន​២​នាក់៖ ១-ឈ្មោះ​ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់)
។ ២-ឈ្មោះ​ DING YUMEI ភេទ​ស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់។

យោងតាមកាមេរាសុវត្ថិភាពទិន្នន័យផ្ដល់ដោយក្រុម​ហ៊ុន​ផ្លូវល្បឿនលឿន​ រថ​យ​ន្ត​បើកបរពីទិសខាងលិច​ មកពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅទិសខាងកើត រាជធានី​ ភ្នំពេញ​ លុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដដឹកទំនិញ​ ០១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌​ស​ ពាក់ផ្លាកលេខភ្នំពេញ 3D​-7588 មិនស្គាល់អត្តស​ញ្ញាណអ្នកបើកបរ (ក្រោយហេតុ​ការណ៍​បានចុះរត់គេចខ្លួន)​ ​កំ​ពុងបើ​កបរស្របទិសគ្នា ។

សមត្ថកិច្ច​នគរបាល​ប្រចាំការ​ផ្លូវ​ល្បឿនលឿន​បានសហកា​រ​ជាមួយកំលាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំ​រោ​ង​ទង​ ធ្វើ​ការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះនិងបញ្ជូនជន​រងគ្រោះទៅមន្ទីរពេទ្យ​ រីឯ​សពបានតំកល់ទុកនៅមន្ទីរពេ​ទ្យបង្អែកខេត្តកំពង់ស្ពឺ​ រង់ចាំ​ក្រុម​គ្រួ​សារ​មកទទួល​យកទៅធ្វេីបុណ្យ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានធ្វើការ​ស្ទួច​យករថយន្ដបង្កគ្រោះថ្នាក់​ទាំ​ង​ ២គ្រឿង មករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕រក្សាសិទ្ធដោយ៖សុទ្ធលី