កំពង់ធំ ៖ កូនប្រុសជាអ្នកលេងភ្លេងក្នុងវង់តន្រ្តីមួយ បានលើកដៃវាយឪពុកម្ដាយខ្លួនឯងរបួសយ៉ាងដំណំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។
បើតាប្រភពបានឱ្យដឹងដែរថា កូនប្រុសបង្តើតវាយឪពុកម្តាយ ដែលបណ្តាលពួកគាត់ទាំងពីររង់របួសជាទម្ងន់ដោយម្តាយបានបាក់ដៃទាំងសងខាង រីឯកឪពុកមានរបួសធ្ងន់ធ្ងរមានឈាមកកក្នុងខួរក្បាល ខណៈបច្ចុប្បន្នកំពុងសម្បាកព្យាលនៅមន្ទីពេទ្យ ។
ចំពោះមូលហេតុដែលបណ្តាលបុរស់ជាកូនខាងលើវាយធ្វើបាបឪពុកម្តាយរបស់ខ្លួនបែបនេះ គឺដោយសារតែរូបគេរាប់អាចមិត្តភក្តិមិនល្អ ដើរផ្លូវខុស និងខឹងឪពុកម្តាយដែលបានស្តីបន្ទោមកលើរូបគេ ។
ហេតុការណ៍នេះ គឺបានកើតឡើង នៅភូមិបឹងល្វា ស្រុកសន្ទុក ខេត្តកំពងធំ កាលពីវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ២ ខែ កមរា ឆ្នាំ ២០២៥ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការតាមឃាត់ខ្លួនបុរសជនដៃដល់ នៅព្រឹកថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២៥ នេះ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ជនបង្កដែលជាអ្នកលេងភ្លេងឈ្មោះ រ៉េត រាត្រី អាយុ២៧ឆ្នាំ បានប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើឪពុកម្ដាយ នៅពេលខ្លួនស្ថិតក្នុងស្ថានភាពស្រវឹង តែមិនមានសារធាតុញៀននៅក្នុងខ្លួននោះទេ។ ដោយឡែក ជនរងគ្រោះជាឪពុកឈ្មោះ សេង សរឿន អាយុ៥៩ឆ្នាំ ត្រូវរបួសចំផ្ទៃមុខលើចិញ្ចើមឆ្វេង និងក្រោមភ្នែកឆ្វេង ខណៈម្ដាយឈ្មោះ ពេជ សោភា អាយុ៥៨ឆ្នាំ រងរបួសក្បាល និងដាក់ដៃទាំងពីរ។
លោកស្នងការបានអះអាងថា ដើមចមដែលនាំឲ្យបុរសរូបនេះ ប្រើប្រាស់ហិង្សាលើឪពុកម្ដាយ ដោយសារនៅថ្ងៃកើតហេតុរូបគេស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាំ ហើយពេលនោះម្ដាយស្ដីបន្ទោសរឿងមកពីផឹកស៉ីស្រវឹង ទើបខឹងតមាត់ជាមួយម្ដាយ។ ពេលនោះឪពុកបានជេរស្ដីបន្ថែម និងវាយមួយដៃ ទើបធ្វើឲ្យជនបង្កវាយឪពុកចំមុខបណ្ដាលឲ្យដួល ហើយម្ដាយស្ទុះទៅជួយ ស្រាប់តែជនបង្កវាយម្ដាយបន្ថែមទៀត បណ្ដាលឲ្យបាក់ដៃទាំងពីរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្ដរាគមន៍ និងចាប់ខ្លួនជនបង្កភ្លាមៗបញ្ជូនទៅធ្វើការសួរនាំ។ ដោយឡែក ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោកអះអាងថា នៅចំពោះមុខនេះជនបង្កសមត្ថកិច្ចបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដោយគ្មានការលើកលែងឡើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយមានស្ថានទម្ងន់ទោស៕ រក្សាសិទ្ធដោយ៖សុទ្ធលី