Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសថ្លែងហើយ! ប្រពន្ធផិ.តក្ប.ត់ប្តី ទាំងមានផ្ទៃពោះ ៦, ៧ ខែ កោតចេះតែធ្វើទៅរួច

ក្នុងមួយរយៈពេលកន្លងមកនេះ ករណីប្រពន្ធផិតក្បត់ប្តី ដែលមានស្ទើរគ្រប់ស៊េរី ឃើញថាបានកើតមានឡើងជារឿយៗ។ តែទន្ទឹមនឹងមតិមហាជនជាច្រើន បានព្រលះទៅលើស្រ្តីជាប្រពន្ធផិតក្បត់យ៉ាងចាស់ៗដៃ ក្នុងនោះក៏មានមតិលើកឡើងជាការយល់ឃើញថា រឿងនេះក៏ដោយសារបុរសជាប្តី មិនចេះមើលថែប្រពន្ធឲ្យបានល្អ ឬ ក៏ជាការសងសឹកចំពោះទង្វើប្តីធ្វើបាបចិត្តប្រពន្ធឆ្អែតឆ្អន់ ដែលអស់អ្វីជាប្តីប្រពន្ធនឹងគ្នាទៀតឡើយ។

យ៉ាងណាមិញ ករណីថ្មីមួយនេះ មិនដឹងថាជាមូលហេតុអ្វីនោះទេ តែមហាជនបានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងសឹងរកថ្លែងពុំចេញ ក្រោយពីបានឃើញនូវទង្វើរបស់ស្រ្តីជាប្រពន្ធរូបស្រស់ម្នាក់ ដែលបានលួចផិតក្បត់ប្តី ទាំងដែលខ្លួនមានផ្ទៃពោះជិតគ្រប់ខែ ៦ ទៅ ៧​ ខែ ទៅហើយ។

នេះបើតាមបុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ អ្នកស្រលាញ់​​ បក្សីកីឡា បានបញ្ចេញវីដេអូ ខណៈពេលតាមទាន់ប្រពន្ធ កំពុងលួចរួមមេត្រីជាមួយប្រុសសាហាយជាមន្រ្តីប៉ូលីសម្នាក់ រួមនឹងម៉ូតូម៉ាក PCX ផ្លាកលេខ នគរបាល និងរូបបុរសជាសាហាយនោះ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍ផងដែរ។

តែក្រោយពីបានដឹងថា ស្រ្តីជាប្រពន្ធ ផិតក្បត់ទាំងដែលមានផ្ទៃពោះជិតគ្រប់ខែទៅហើយបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្តស្រដៀងៗគ្នាថា ចេះតែធ្វើទៅរួចនាងអើយ ពោះធំ៧, ៨ខែហើយ មិនដឹងថា កូនរបស់អ្នកណាអោយប្រាកដទេ ស្រុកខ្មែរ អីក៏សម្បូររឿងថ្មីប្លែកម្ល៉េះ,…៕