Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ការរៀបចំ និង​សម្តែង​សោះ តែ​បុរស ២​នាក់​ជឿ​ស៊ប់ថា ពួកគេ​អាច​បំបាំងកាយ​បាន​ (វីដេអូ)

spot_img

​ប្រសិន​ជា​អ្នក​អាច​មាន​បំណងប្រាថ្នា​មួយ ហើយ​វា​នឹង​កើតឡើង​ពិតប្រាកដ តើ​អ្នក​ចង់​ឲ្យ​បំណង​​ប្រាថ្នា​នោះ​ទៅ​ជា​អ្វី​? មនុស្ស​ម្នាក់ៗ​ប្រាកដជា​មាន​បំណងប្រាថ្នា និង​ការជ្រើសរើស​ផ្សេងៗ​គ្នា​។​

​ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិតថា អ្នក​ចង់ឲ្យ​ខ្លួន​អ្នក​អាចបំបាំង​កាយបា​ន​ដែរឬទេ​? ខាងក្រោម​នេះ​ជាការ​​ពិសោធ​ន៍សង្គម​មួយ ដែល​មាន​ការរៀបចំ​ឡើង​ទុកជាមុន និង​មាន​ការដាក់​មូរ​គ្នា​បាន​យ៉ាង​ល្អ ហើយ​វា​បាន​ធ្វើ​ឲ្យ​បុរស ២​នាក់​ជឿជាក់ថា ពួកគេ​ពិតជា​អាច​បំបាំងកាយ​បាន​មួយ​ភ្លេត​មែន​។​

​វា​គ្រាន់តែ​ជា​ការសម្តែង ដែល​មាន​ការរៀបចំ​ទុកជា​មុន​ពី​មនុស្ស​មួយ​ក្រុម តែ​មិន​នឹកស្មានថា​ ​អាច​ទាក់ទាញ​បុរស ២​នាក់​ឲ្យ​ជឿ​ថា​ពួកគេ​ពិតជា​អាច​បំបាំងកាយ​បាន​មែនទែន​។​

​បើ​តាម​វីដេអូ បុរស​ទី ១ បានបង្ហាញ​សេចក្តី​រីករាយ នៅពេល​ជឿជាក់ថា គាត់​អាច​បំបាំងកាយ​បាន​ ​ហើយ​គាត់​ដើរ​កូរ​គេ​ពេញ​កន្លែង ចំនែក​បុរស​ម្នាក់​ទៀត ហាក់​មិន​សប្បាយចិត្ត​សោះ ដោយសារតែ​គាត់​ ​មិនអាច​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​បាន ហើយ​គ្មាន​នរណា​ម្នាក់​មើល​ឃើញ​គាត់​សោះ​។​

​បុរស​ទាំង ២​នាក់ ដែល​មាន​ត្រចៀកស​នោះ មិនដឹង​ខ្មាស់អៀន​យ៉ាងណា​នោះ​ទេ នៅពេល​ដឹងថា វា​ជាកា​រៀបចំ​ទុក​មុន​។ ដោយ ៖ សុភ័ក្ត្រ

​ចង់ដឹង​ការសម្តែង​នេះ​នេះ​គួរឲ្យ​អស់សំណើច​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា​ ៖

 

​ប្រភព​៖ Trends Zilla

spot_img
×