នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលនារីហាយសូសិចស៊ី២នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹង នៅស្ថានីយ៍ BTS ដែលគេជឿថា ពួកនាងស្រវឹងខ្លាំង នៅយប់ថ្ងៃឆ្លងឆ្នាំ។
នេះបើតាមគេហទំព័រ HK01 បានរាយការណ៍កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ថា នារីលំដាប់ហាយសូ២នាក់ ត្រូវបានគេប្រទះឃើញកំពុងដេកលក់ស្តូកស្តឹង នៅស្ថានីយរថភ្លើង បន្ទាប់ពីពិធីបុណ្យអបអរថ្ងៃចូលឆ្នាំថ្មី ត្រូវបានបញ្ចប់។ អ្នកប្រើប្រាស់រថភ្លើង ដែលបានប្រទះឃើញដោយចៃដន្យ បាននិយាយថា «នៅពេលយើងឃើញបែបនេះ យើងមិនអាចជួយអ្វីបានទេ ប៉ុន្តែមានការព្រួយបារម្ភជាខ្លាំង»។
វីដេអូឃ្លីបត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហុងកុង កាលពីថ្ងៃទី១ ខែមករា ដោយបង្ហាញឱ្យឃើញនារីម្នាក់ស្លៀកពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូង និងវាលខ្នង ដេកនៅស្ថានីយ៍រថភ្លើងក្រោមដី MTR Tsim Sha Tsui ។ ស្ថិតក្នុងស្ថានភាពបែបនេះ គេជឿថា នាងស្រវឹងស្រាខ្លាំងហើយ ខណៈមានកាបូបម៉ាកយីហោមួយ នៅក្បែរនោះផងដែរ ។
វីដេអូក៏បានបង្ហាញនារីម្នាក់ពេលព្យាយាមចូលទៅសួរម្តងហើយម្តងទៀតថា «តើអ្នកប្រាកដថាអ្នកមិនអីមែនទេ?» នៅពេលនោះ នារីស្រស់ស្អាតរូបនោះ ក៏បានព្យាយាមលើកដៃធ្វើកាយវិការ «Ok អត់អីទេ!» ប៉ុន្តែនាងនៅតែធ្វើកាយវិការហាក់ដូចជាពិបាកខ្លាំង និងចង់ក្អួតភ្លាមៗ មុនពេលវីដេអូឃ្លីបត្រូវបានកាត់ផ្តាច់។
តែរូបភាពដ៏អស់ទាស់មួយផ្សេងទៀត ក៏បានបង្ហាញស្រីស្អាតរូបនោះ បានឡើងទៅដេកនៅលើគំនរថង់សំរាម ជាមួយនារីម្នាក់ទៀត ដែលឃើញហើយពិតជាគួរឲ្យអស់សំណើចខ្លាំងតែម្តង៕