Ngan 98 គឺជាឌីជេស្រីដ៏ល្បីមួយរូប ដែលធ្លាប់មានរឿងអាស្រូវជាច្រើននៅក្នុង showbiz របស់វៀតណាម។ នាងចូលចិត្តស្ទីលស៊ិចស៊ី ដែលជាញឹកញាប់ស្លៀកសម្លៀកបំពាក់បញ្ចេញ ដើម្បីបង្ហាញរូបរាងរបស់នាង។
នាង Ngan 98 ក៏ត្រូវបានដឹងថា គឺជាកំពូលអ្នកវះកាត់កែសម្ផស្សរាប់មិនអស់ ក្នុងនោះ កែច្រមុះនៅក្រៅប្រទេសចំនួន ៨ លើក និងផ្នែកជាច្រើនទៀតនៅលើផ្ទៃមុខ និងជាពិសេសទៀតនោះ គឺដើមទ្រូងតែម្តង ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
Dj Ngan 98 តែងតែចេញទៅសម្តែងនៅបារក្នុងឈុតសិចស៊ី ដែលធ្វើឱ្យអ្នកគាំទ្រប្រុសៗស្ទើរទប់ចិត្តមិនបាន នៅពេលឃើញសម្រស់ដើមទ្រូងរបស់នាងម្តងៗ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះឃ្លីបមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃ្លីបបានបង្ហាញនាង Ngan 98 ត្រូវបានបុរសជាហ្វេនម្នាក់ យកដៃស្ទាបដើមទ្រូងពេញៗដៃ ខណៈពេលនាងកំពុងបង្ហាញខ្លួននៅក្នុងបារ ដែលមានទាំងអង្គរក្សការពារ។ ហើយភ្លាមៗនោះ នាង Ngan 98 បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តទេ ទៅកាន់បុរសរូបនោះ ដែលបានបំពានមកលើរាងកាយរបស់នាង។
តែទោះជាយ៉ាងណា បុរសម្នាក់នោះ ត្រូវបានមើលឃើញថា ពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ បន្ទាប់ពីបានប៉ះ «ទំនិញ» របស់ Ngan 98 ។ តែការបញ្ចេញទឹកមុខមិនពេញចិត្តរបស់នាង បានធ្វើឱ្យសហគមន៍អនឡាញព្រួយបារម្ភ ចំពោះបុរសនោះ ដែលបន្ទាប់មកអាចនឹងត្រូវប៉ូលីសចាប់ខ្លួន៕