Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ចេញសេចក្ដីណែនាំ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ដើម្បីធានាឱ្យដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ទទួលបានជោគជ័យ សំដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការណែនាំដល់ ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមេភូមិត្រូវចាត់ចែងអនុវត្តការងារដូចខាងក្រោម៖

១- ស្នើសុំកិច្ចសហការពីអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមេភូមិឱ្យផ្តល់ការគាំទ្រ និងចូលរួមអនុវត្តតាមតួនាទីក្នុងដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានតាមឃុំ សង្កាត់ និងភូមិ សម្រាប់ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការកំណត់ចំនួន និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត ព្រមទាំង ការិយាល័យចុះឈ្មោះបោះឆ្នោត។

២- ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងមេភូមិ អំពីខ្លឹមសាររួម និងគោលបំណងនៃការស្រង់ស្ថិតិប្រជាពលរដ្ឋសម្រាប់ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

៣ – តាមដានត្រួតពិនិត្យដំណើរការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។ ទន្ទឹមនេះត្រូវសម្របសម្រួល និងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមេភូមិ ឱ្យចាត់ចែងអនុវត្តមុខងារដូចខាងក្រោម៖

×