ដោយបានការអនុញ្ញាតពីឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងការងារផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមក្មេងទំនើងដែលត្រូវបានបង្រ្កាបក្នុងរយៈពេល៥ថ្ងៃចុងក្រោយពីថ្ងៃទី០៣រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំង៣០នាក់នេះរួមមាន:
ទី១៖ ខណ្ឌដង្កោ ចំនួន៤ករណី ក្នុងនោះមាន ប្លន់២ករណី ឃាត់ខ្លួន២នាក់ (ប្រភេទក្មេងទំនើង និងហិង្សា ដោយចេតនា២ករណី ឃាត់ខ្លួន៦នាក់ (ប្រភេទក្មេងទំនើង)
ទី២៖ ខណ្ឌបឹងកេងកង ចំនួន២ករណី ក្នុងនោះមាន លួច១ករណី ឃាត់ខ្លួនម្នាក់ និងហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់
ទី៣៖ ខណ្ឌទួលគោក ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
ទី៤៖ ខណ្ឌដូនពេញ ចំនួន១ករណីលួច ឃាត់ខ្លួន៥នាក់
ទី៥៖ ខណ្ឌសែនសុខ ចំនួន១ករណី លួច ឃាត់ខ្លួនម្នាក់
ទី៦៖ ខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណី ក្នុងនោះករណីហិង្សាដោយចេតនា១ករណី ឃាត់ខ្លួនម្នាក់ និងលួច១ករណី ឃាត់ខ្លួនម្នាក់
ទី៧៖ ខណ្ឌ៧មករា ចំនួន១ករណីលួច ឃាត់ខ្លួនម្នាក់
ទី៨៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយខណ្ឌសែនសុខ ករណីហិង្សានិងកាប់ប្លន់ម៉ូតូ០១ករណី ឃាត់ខ្លួន១០នាក់ (ក្មេងទំនើង)TEAM៩៨លូ៥)។
ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ក្រុមជនសង្ស័យទាំងអស់នេះរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី