Thursday, January 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៤នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៤នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ខាងមុខ។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា របៀបវារៈទាំង៤នោះ រួមមាន៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

ទី២៖ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។

ទី៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។

ទី៤៖ ផ្សេងៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×