បុរសម្នាក់ព្រហើនហ៊ានប្រើដៃលូកចូលទ្រុងដាក់ចំណីឲ្យខ្លាស៊ី នៅប្រទេសចិន លទ្ធផលចុងក្រោយពិតជា…ឈឺចាប់ណាស់។បុរសសញ្ជាតិចិន ម្នាក់ទើបផ្តល់ទុកនូវមេរៀនឈឺចាប់១សម្រាប់ការមើលស្រាលបំរាម “កុំឲ្យប្រើដៃទទេកាន់ចំណីឲ្យសត្វស៊ី”។
តាមកាសែត Shanghaiist ថ្ងៃទី ២២/១១ រោងសៀកចល័ត ១បានទៅដល់ស្រុក១ នៅខេត្តហ៊ីណា (Hennan) ប្រទេសចិន។ រថយន្តដឹកជញ្ជូនខ្នាតធំផ្ទុកពេញដោយសត្វសាហាវៗ ជាហេតុទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើហ្វូងមហាជន កំពុងធ្វើដំណើរឆ្លងកាត់ទីនោះ។
ស្រាប់តែបុរសចំណាស់ម្នាក់បានសម្រេចចិត្ត ពុំគ្រាន់តែឈរមើលប៉ុណ្ណោះទេ ថែមទាំងឲ្យចំណីខ្លាស៊ីទៀត។
ក្នុងខ្សែវីដេអូបង្ហាញឲ្យឃើញបុរសសក់ស្កូវម្នាក់លូកដៃចូលទ្រុងរបស់ខ្លា២ក្បាល ដើម្បីឲ្យចំណីរបស់វាស៊ី។
ខ្លា១ក្បាល បានត្របាក់ជាប់ដៃស្តាំរបស់គាត់ ពុំព្រមលែង ទោះបីមានមនុស្សយកដំបងទៅចាក់វាក៏ដោយ។
ចុងក្រោយបុរសចំណាស់បានសន្លប់បាត់ស្មារតី រមៀលដួលលើដី គ្រាដែលខ្លានេះ “ព្រលែង” មាត់ចេញ។ អ្នកនៅក្បែរបានហៅឡានពេទ្យ ហើយដឹកគាត់ទៅមន្ទីរពេទ្យ។
តាម Shanghaiist គេនៅពុំទាន់ដឹងពីស្ថានភាពរបស់គាត់នៅឡើយទេ។ ប្រិយមិត្តត្រូវចាំថា ទោះយ៉ាងណាសត្វតិរច្ឆានពុំអាចមានវិចារណញាណដូចជាមនុស្សឡើយ ទោះបីវាទទួលបានការហ្វឹកហាត់យ៉ាងណាក្តី៕