ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត។
យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្រេច៖
មាត្រា១..អនុក្រឹត្យនេះកំណត់អំពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់និយោជក និងកម្មករនិយោជិត តាមរយៈការបង្ខិតការផ្តល់សេវាឱ្យទៅកៀកជិត អ្នកប្រើប្រាស់សេវា។
មាត្រា២ ..ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្ត លើការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតាមអង្គភាពច្រកចេញចូលតែមួយ ដូចខាងក្រោម៖
១- ប្រភេទសេវារដ្ឋបាលពាក់ព័ន្ធនឹងវិស័យការងារសម្រាប់សហគ្រាស គ្រឹះស្ថានដែលមិនបម្រើឱ្យ ការនាំចេញ ឬរមណីយដ្ឋាននិងសណ្ឋាគារកម្រិតត្រឹមផ្កាយបីចុះ ឬសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានដូចតទៅ៖
- ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស
- ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រាប់ កម្មករនិយោជិតចាប់ពី៨នាក់ឡើងទៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី