សូមត្រលប់ទៅរឿងក្នុងមុងរបស់ “គីម ជុងអ៊ុន” មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ដែលគេហទំព័រ Daily Mail បានលាតត្រដាងកាលពីខែមេសា ឆ្នាំ ២០២៤ អំពី “ស្ត្រីជិតស្និទ្ធ” ម្នាក់ ដែលមិនមែនជាភរិយារបស់មេដឹកនាំរូបនេះ។
ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់អង់គ្លេសនេះ បានចោទសួរថា តើស្ត្រីនេះជាភរិយាម្នាក់ទៀតរបស់លោក គីម ជុងអ៊ុន ដែលគេស្គាល់យ៉ាងច្បាស់ជាអតីតតារាប៉ុបកូរ៉េខាងជើង ហើយក៏បានផ្តល់កំណើតកូនឱ្យលោក គីម ជុងអ៊ុន ផងដែរមែនទេ?។
ឈ្មោះរបស់ស្ត្រីនោះគឺ Hyon Seong-wol ។ បន្ទាប់ពីលាលែងពីមុខតំណែងជាមេដឹកនាំក្រុមចម្រៀងស្រីឈានមុខគេរបស់កូរ៉េខាងជើង Moranbong Band រួចមក នាងក៏បានទៅធ្វើការនៅលេខាធិការដ្ឋានឯកជនរបស់លោកគីម ជុងអ៊ុន ភ្លាមៗ។
Hyun Seong Wol ត្រូវបានគេឃើញជាញឹកញាប់នៅជាមួយលោក Kim Jong Un ពេលគាត់បំពេញកាតព្វកិច្ចនៅក្រុងព្យុងយ៉ាង។ នាងមើលទៅហាក់ធ្វើដូចធម្មតា ដោយរវល់លេងទូរសព្ទដៃយ៉ាងរំភើយ ខណៈពេលដែលមន្ត្រីផ្សេងទៀត កំពុងយកចិត្តទុកដាក់ និងការពារលោក Kim យ៉ាងសកម្ម។
របាយការណ៍បាននិយាយថា ទំនាក់ទំនងរបស់ Kim Jong Un ជាមួយ Hyun Seong Wol ហួសពីការងារ ហើយប្តីប្រពន្ធក្រៅផ្លូវការនេះមានកូនជាមួយគ្នាទៀតផង ហើយថា លោក Kim ស្រឡាញ់កូននេះច្រើនជាងកូនប្រុសរបស់ប្រពន្ធស្របច្បាប់ទៅទៀត។
Soo-young អតីតមន្ត្រី NIS នៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា អ្នកស្នងមរតករបស់គូស្នេហ៍នេះមានឈ្មោះថា Kim Il-bong។ Kim Jong Un មានកូនប្រុសស្របច្បាប់ជាមួយប្រពន្ធរបស់គាត់ Ri Sol-ju ប៉ុន្តែក្មេងប្រុសនេះ “ស្លេក និងស្គមពេក” ដែលនឹងប៉ះពាល់ដល់មុខមាត់របស់គាត់ ប្រសិនបើយកមកណែនាំជាសាធារណៈ៕