ក្រុមអ្នកវិទ្យាស្រាស្ត្រ រីករាយឥតឧបមាចំពោះការរកឃើញប្រភពមេរោគមានប្រយោជន៍ ដ៏សម្បូរហូហៀរ អាចជួយព្យាបាលជម្ងឺច្រើនបែបពីប្រភព “ឱសថធម្មជាតិ” នេះ ។
ប្រាកដណាស់ ពិតជាពិបាកនឹងជឿ ហើយទទួលយក! ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៃសាលាវេជ្ជសាស្ត្រ Wake Forwst បានសាកល្បងឲ្យពពួកកណ្តុរស៊ីមេរោគមានប្រយោជន៍យកចេញពីលាមរបស់ទារកទើបកើត ហើយគេពិនិត្យឃើញពោះវៀនរបស់ពួកវាមានសុភាពដ៏ល្អ ។
មនុស្សលោកបច្ចុប្បន្នពិតជាប្រឹងប្រែងស្វែងរក និងបរិភោគនូវអាហារសម្បូរមេរោគមានប្រយោជន៍ជារៀងរាល់ថ្ងៃ ដើម្បីរក្សាតុល្យភាព នៃមេរោគមានប្រយោជន៍ក្នុងពោះវៀនរបស់ពួកគេ ចាប់តាំងពីផ្លែ Koombucha ដ៏ថ្លៃ រហូតដល់ផ្លែត្រសក់ ដែលអ្នកណាៗក៏ធ្លាប់ស្គាល់ដែរនោះ ។
ហេតុនេះអាហារអ្វីដែលត្រូវបានវិទ្យាសាស្ត្របញ្ជាក់ថា មាន “មេរោគល្អ” តែងតែត្រូវបានស្វាគមន៍ ។
ទាស់តែលើកនេះ វាពិតជាអាហារពិបាក…លេបមែនទែន ។ អ្នកស្រាវជ្រាវ Hariom Yadav ជំនួយការសាស្ត្រាចារ្យ ផ្នែកវេជ្ជសាស្ត្រម៉ូលេគុល នៅសាលាវេជ្ជសាស្ត្រ Waker Frert ឲ្យដឹងថា ៖ ជាទូទៅទារកមានសុខភាពមាំមួន ហើយពិតណាស់វាពុំទាន់ជាប់ជំពាក់នឹងជំងឺទាក់ទិនដល់វ័យនោះទេ -ជាអាទិ៍មហារីក ឬទឹកនោមផ្អែម ។ល។ ហើយពិតណាស់លាមករបស់ពួកវា គឺមាន…ស្រាប់ជានិច្ច! ។
លោក Yadav ពោល ៖ “បណ្តាអាស៊ីតខ្លាញ់សេរីខ្ចី ជាសមាសធាតុដ៏សំខាន់សម្រាប់សុខភាពរបស់ពោះវៀន” ។ អ្នកមានជំងឺទឹកនោមផ្អែមធាត់ស្អៀច ប្រព័ន្ធការពារមិនប្រក្រតី ឬមហារីកច្រើនប្រភេទ មានប្រភេទអាស៊ីតខាងលើពិតណាស់! ។ ហេតុនេះការបំពេញកង្វះខាតនេះជារឿងដ៏សំខាន់ ។ លើសតិចណាស់! ។ ហេតុនេះការបំពេញកង្វះខាតនេះ ជារឿងដ៏សំខាន់ ។
សុខភាពរបស់ពោះវៀន តាមការស្រាវជ្រាវថ្មីៗនេះ វាជះឥទ្ធិពលទៅលើសុខភាពរបស់ច្រើនផ្នែកនៃរាងកាយ ។ វាចាំបាច់សម្រាប់សុខភាពមាំមួនរបស់មនុស្សគ្រប់រូប ។ បញ្ហាស្ថិតត្រង់ការកែច្នៃលាមកទារកយ៉ាងដូចម្តេច ៕ លីសា