Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានរក្សាទុកសម្ងាត់បំផុត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តាមការឱ្យដឹងពី ឯកឧត្ដម ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណា: ការងារសវនកម្ម និងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា ២០ «ការរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល» នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កថាខណ្ឌទី១ ចែងយ៉ាងច្បាស់ថា «សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និងចុះហត្ថេលខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាងព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង»។

លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៧,៥៧៤ រូប ស្មើនឹង ៧៧.១៦% នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×