Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ទទួលជួបគណៈប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគនៅកម្ពុជា។

គណៈប្រតិភូ ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន បានសិក្សាឱកាសវិនិយោគក្នុងវិស័យជាច្រើន រួមទាំងកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្ម ដោយចាប់អារម្មណ៍ជាពិសេសលើការនាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនដើម្បីគាំទ្រវិស័យទាំងនោះ។

ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការអនុវត្តស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការបំពេញលក្ខខណ្ឌតម្រូវវត្ថុធាតុដើមក្នុងស្រុកជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×