Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃោរឃៅ តិរច្ឆាន ទៀតហើយ ឪពុក​បង្កើត រំលោភ​កូនស្រី​ខ្លួនឯង​អាយុ​ទើប 12​ឆ្នាំ រហូត​មាន​ផ្ទៃពោះ​

spot_img

​កណ្តាល ​៖ ឪពុក​បង្កើត រំលោភ​កូនស្រី​ខ្លួនឯង​អាយុ​ទើប 12​ឆ្នាំ​រយៈពេល​១​ឆ្នាំ​រហូត​មាន​ផ្ទៃពោះ​៥​ខែ ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​។​ ​ករណី​នេះ​កើត​ហេតុ​ថ្ងៃ​ទី​មិន​ចាំ ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ វេលា​ម៉ោង​១៩.០០​នាទី​មក​ម្លេះ នៅ​ចំណុច​លើ​ទូក ខាង​កើត​ព្រែកជីក ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​ ​ជនរងគ្រោះ​ឈ្មោះ ម វ ល ក ភេទ ស្រី អាយុ ១២ ឆ្នាំ​(​កើត​ឆ្នាំ​២០០៦) ជនជាតិខ្មែរ មុខរបរ​ស៊ីឈ្នួល​ប៉ាក់​ស្បៃ មាន​ទីលំនៅ​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​ ​ជនសង្ស័យ​ឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ (​ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ​) (​ឃាត់ខ្លួន​)មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ពាម​ប្រជុំ ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។

​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​សភាព​រឿង​ហេតុថា នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៩និង០០ នាទី នៅពេល​ដែល​ជន​សង្ស័យ​មក​យក​កូន (​ជនរងគ្រោះ​) ចេញពី​ស៊ីឈ្នួល​គេ​វិញ ជនសង្ស័យ​បាន​យក​ទូកមក​ចម្លង​កូន ពេល​នោះ​ជន​សង្យ័យ​បាន​លួងលោម​រួម​ភេទ​ជាមួយ​កូន តែ​កូន​មិន​ព្រម រួច​ឪពុក​ក៏​គំរាមថា បើ​មិន​ព្រម​ឲ្យ​អញ អញ​វ៉ៃ​ងាប់​ឥឡូវ ពេល​រំលោភ​រួច កូនស្រី​និយាយថា ចាំ​មើល​ទៅ​ដល់​ផ្ទះ​ខ្ញុំ​ប្រាប់​ម៉ែ ពេល​នោះ​ជន​សង្ស័យគំរាម​ថា​បើ​ហ៊ាន​ប្រាប់ម៉ែ​អ្ហែង អញ​សម្លាប់ចោល ។​

​លុះ​ក្រោយ​មក​ជនសង្ស័យ តែងតែ​រំលោភ​កូន​រហូត​ជា​បន្តបន្ទាប់ ដោយ​គំរាម​កូន​មិន​ឲ្យ​និយាយ​ប្រាប់​ម្ដាយ និង​អ្នក​ដ៏​ទៃ បើ​ហ៊ាន​និយាយ និង​សម្លាប់ចោល ។ លុះដល់​ថ្ងៃ​ទី​២៨​សីហា​២០១៨ វេលា​ម៉ោង​១២ ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ម្តាយ​ថា​ ៖ ម៉ែ​ខ្ញុំ​រ៉ាំ​ង​រដូវ បាត់​ជាង​៣ ខែ​ហើយ ។ ភ្លាម​នោះ​ម្ដាយ​ជនរងគ្រោះ បាន​ទៅ​ទិញ​ឧបករណ៍​ពិនិត្យ​ទឹកនោម មក​ពិនិត្យ ពេល​ទិញ​បាន​ហើយ​ក៏​ធ្វើការ​ពិនិត្យ​ទឹកនោម ឃើញថា​ ៖ មាន​ផ្ទៃពោះ រួច​ក៏​សួរ​កូន​ថា​ ៖ កូន​ឯង​ប្រាប់​ម៉ែ​ឲ្យ​ត្រង់​មក​មាន​ខូចខិល​ជាមួយ​នរណា ? កូន​ឆ្លើយ​ថា​ ៖ ប៉ា​រំលោភ​ខ្ញុំ តាំងពី​ខែ​ទឹក​ឆ្នាំ​ទៅ​រហូត​មកដល់​ឥឡូវនេះ ។ ភ្លាម​នោះ​ម្ដាយ​ដេញ​កូន​ឲ្យទៅ​ជួប​ជាមួយ​ម្ដាយមីង ឲ្យ​ជូន​ទៅ​ប្ដឹង​សមត្ថកិច្ច ។​

​លទ្ធផល​ពេទ្យ​ពិនិត្យឃើញថា​ ៖ មាន​ផ្ទៃពោះ​រយះពេល ៥​ខែ​ហើយ​។​ ​បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​កោះហៅ​ជនសង្ស័យ មក​សាក​សួរ​​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×