ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៣០នាទី នាទីនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវតាកែវ ចុះប្រតិបត្តិការ ដោយធ្វើការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ ក្នុងរថយន្ត១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3F-3465 ឃាត់នៅលើផ្លូវលំ ភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដឹកស៊ុតទា ចំនួន ១៦២តាកា ស្មើ ៦៤៨០០គ្រាប់ ស៊ុតទាទាំងអស់នេះ គឺបានដឹកចេញពីប្រទេសវៀតណាម មករក្សាទុកនៅទីតាំងមួយកន្លែងដែលស្ថិតនៅ ភូមិពោធិ ឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ខេត្តតាកែវ រួចដឹកជញ្ជូនបន្តទៅលក់ចែកចាយ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំបទល្មើសនិងវត្ថុតាងទាំងនេះមករក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី