កាលពីពេលថ្មីៗនេះ វីដេអូមួយដែលត្រូវបានគេចែករំលែកជាបន្តបន្ទាប់ បង្ហាញពីខណៈចោរស្រីដ៏ហ៊ានម្នាក់ លួចទូរស័ព្ទនៅក្នុងហាងនំមួយកន្លែង នៅក្នុងទីក្រុងហាណូយ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សជាច្រើននៅលើបណ្តាញសង្គម។
ជាក់ស្តែង នៅវេលាម៉ោងកើតហេតុ គេបានឃើញមានមនុស្សជាច្រើននៅក្នុងហាង រួមទាំងអតិថិជន និងបុគ្គលិកផងដែរ។ ប៉ុន្តែឆ្លៀតពេលបុគ្គលិកលក់កំពុងរវល់និយាយទូរស័ព្ទ មិនយកចិត្តទុកដាក់ ស្រាប់តែចោរស្រីម្នាក់ពាក់ម៉ាស អាវគ្របក្បាល និងមួកសុវត្ថិភាពឃ្លុំមុខជិត ដែលចូលហាងបន្លំខ្លួនជាអតិថិជន បានរំកិលដៃសន្សឹមៗ ទាញទូរសព្ទរបស់បុគ្គលិកហាងដែលដាក់នៅលើតុ មកជិតខ្លួន ហើយយកដាក់ក្នុងហោប៉ៅខោតែម្តង។
ទោះបីជាមានមនុស្សច្រើននៅជុំវិញក៏ដោយ ក៏គ្មាននរណាម្នាក់កត់សម្គាល់ហេតុការណ៍នេះដែរ។ លុះក្រោយមក បុគ្គលិកហាងដឹងថាបាត់ទូរស័ព្ទ ក៏បានឆែកកាមេរ៉ាសុវត្ថិភាព និងរកឃើញនូវទង្វើដ៏អាក្រក់របស់ចោរស្រីរូបនេះ ដែលពិតជាហ៊ានហួសពីការស្មាន។
វីដេអូនេះ ទទួលបានការបញ្ចេញមតិខុសគ្នាជាច្រើន បន្ទាប់ពីត្រូវបានបង្ហោះ។ មនុស្សជាច្រើនបានកត់សម្គាល់ថា ពេលវេលានេះគឺជាខែ “គុជ” ដែលយោងទៅតាមជំនឿ សំដៅទៅលើខែចុងក្រោយនៃឆ្នាំតាមច័ន្ទគតិ នោះជាពេលដែលមនុស្សងាយរងគ្រោះដោយអំពើចោរកម្មណាស់ ដូច្នេះហើយមនុស្សគ្រប់គ្នាត្រូវតែការពាររបស់របរយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងត្រូវចោរលួច។
រ៊ីឯអ្នកខ្លះទៀត ក៏បាននិយាយថា វាជាខែនៃទឹកឃ្មុំ ដូច្នេះមនុស្សជាច្រើននឹងប្រឈមត្រូវបានចោរប្លន់ លួច ឆក់ណាស់។ ហេតុនេះ គ្រប់គ្នាត្រូវតែប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ព្រោះចោរសម័យនេះប្រហែសមិនបានទេ បើទោះជាមានកាមេរ៉ាគ្រប់ទីកន្លែងក៏ដោយ៕