Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ម៉ូតូ ស្លាប់​យុវជន​២​នាក់ ហើយ​បើក​រត់​បាត់​

spot_img

​ខេត្ត​កំពង់ស្ពឺ​ ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពេល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង ឌុប​គ្នា ក្នុង​ទិសដៅ​បញ្ច្រាស ។ បន្ទាប់​បង្កហេតុ រថយន្ត​បើក​រត់​គេចខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៧-១៨ ចំណុច​ភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​និយាយ​ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បាន​បើកបរ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៤១ មកពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ធ្វើដំណើរ​មក​ចំណុច កើតហេតុ​ខាងលើ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​C១២៥​ស៊េរី ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​កំពង់ស្ពី​1H 3196​បើកបរ​​ដោយ​ឈ្មោះ​អ៊ី​ត ចាន់​គ្រឹះ​ស្នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជា​សិស្ស រស់ នៅ​ភូមិ​កំណប់ សង្កាត់ ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បាម​ន ខេត្ត​កំពង់ស្ពឺ បាន​ឌុប​ឈ្មោះ​គ្រីម សុវណ្ណ​រដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជា​សិស្ស​ដែ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បើកប​រក​ពី​ទិស​ខាងជើង​ទៅ​ខាងត្បូង ចំ​ពីមុខ​យ៉ាង​ពេញ​ទំហឹង​។ ក្រោយ​បង្កហេតុ​រួច អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×