Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបេតុងស៊ីម៉ងត៍ធំមួយ សូមជូនដំណឹងដល់ លោក ឌៀប វ៉ាន់ដារ៉ាត់ ដែលមិនបំពេញកាតព្វកិច្ចលើតម្លៃទិញ-លក់ និងមូលប្បទានប័ត្រ ឆាប់ចូលខ្លួនដោះស្រាយ

្រុមហ៊ុនបេតុងស៊ីម៉ងត៍ធំមួយ បានចេញសេចក្ដីជូនដំណឹងទៅកាន់ដៃគូរកស៊ី លោក ឌៀប វ៉ាន់ដារ៉ាត់ អតិថិជនដែលបានជាវបេតុងស៊ីម៉ងត៍យកទៅចាក់សំណង់ផ្សេងៗ ដោយបានចេញសែក (មូលប្បទានប័ត្រ) សម្រាប់ទូទាត់ប្រាក់ ប៉ុន្តែក្នុងសែកនោះ អត់មានសាច់ប្រាក់ទេ (សែកស្អុយ) ធ្វើឱ្យក្រុមហ៊ុន មិនបានទទួលប្រាក់ ហើយការបង្វិលសាច់ប្រាក់ក៏ត្រូវគាំង ប៉ះពាល់ដល់ចរន្តការងាររបស់ក្រុមហ៊ុនដែរ ដូច្នេះសូមលោក រួសរាន់មកទូទាត់ប្រាក់ ដែលនៅជំពាក់ក្រុមហ៊ុន ឱ្យបានលឿនទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន មុនពេលដែលក្រុមហ៊ុនចាត់វិធានការផ្លូវច្បាប់។

បើតាមឯកសារនៃការទិញ-លក់បេតុងស៊ីម៉ងត៍ រវាងលោក ឌៀប វ៉ាន់ដារ៉ាត់ ជាមួយនឹងក្រុមហ៊ុន បានបង្ហាញអង្គហេតុថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៤នេះ លោក ឌៀប វ៉ាន់ដារ៉ាត់ ដែលជាដៃគូរកស៊ី ឬអតិថិជន បានទិញបេតុងស៊ីម៉ងត៍ពីក្រុមហ៊ុន យកទៅប្រើប្រាស់លើការសាងសង់ និងចាក់សាប ហើយបានជំពាក់ប្រាក់ថ្លៃបេតុងស៊ីម៉ងត៍ជាបន្តបន្ទាប់ រាប់ម៉ឺនដុល្លារ ដោយសន្យាថា ចាក់បេតុងរួចហើយ នឹងទូទាត់សងប្រាក់ ៥០% ឱ្យក្រុមហ៊ុន និងមួយសប្តាហ៍ក្រោយមកត្រូវសងផ្ដាច់, ប៉ុន្តែផ្ទុយទៅវិញ លោក ឌៀប វ៉ាន់ដារ៉ាត់ អត់បានទូទាត់សងប្រាក់តាមកិច្ចសន្យានោះទេ គ្រាន់តែសងតិចតួចៗ មិនអាចឱ្យក្រុមហ៊ុនបង្វិលធ្វើអ្វីកើត។

ការជំពាក់លុយក្រុមហ៊ុនរបស់ លោក ឌៀប វ៉ាន់ដារ៉ាត់ នេះ ក្រុមហ៊ុនបានយោគយល់ជាច្រើនលើករួចមកហើយ ដោយហៅលោកមកជួបពិភាក្សាគ្នាអំពីដំណោះស្រាយ និងទំនុកចិត្តផងដែរ គឺក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤ លោក ឌៀប វ៉ាន់ដារ៉ាត់ និងក្រុមហ៊ុន បានធ្វើកិច្ចសន្យាជាថ្មី ដោយលោក ឌៀប វ៉ាន់ដារ៉ាត់ បានចេញសែក (មូលប្បទានប័ត្រ) លេខ 157520 ក្នុងទឹកប្រាក់ ១៤ ០៨៩.៥៥ដុល្លារ សម្រាប់បើកលុយ នៅធនាគារ ABA នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដើម្បីទូទាត់ថ្លៃជំពាក់ឱ្យក្រុមហ៊ុន។ លុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ខាងក្រុមហ៊ុនបានទៅបើកប្រាក់នៅធនាគារ ABA ស្រាប់តែខាងធនាគារ ឆ្លើយតបថា មូលប្បទានប័ត្រ ឬសែកនេះ ” គ្មានសាច់ប្រាក់ទេ ” ។ ដូច្នេះហើយ លោក ឌៀប វ៉ាន់ដារ៉ាត់ នៅជំពាក់ប្រាក់ក្រុមហ៊ុន ថ្លៃបេតុងស៊ីម៉ងត៍ ចំនួន ១៤ ០៨៩.៥៥ដុល្លារ។

ដោយសារការយោគយល់ និងទុកលទ្ធភាពឱ្យអតិថិជន ឌៀប វ៉ាន់ដារ៉ាត់ រកមធ្យោបាយសងប្រាក់ជំពាក់ជូនក្រុមហ៊ុននោះ ក្រុមហ៊ុនក៏បានស្វះស្វែងរកដំណោះស្រាយថ្មីទៀត ដោយទុកពេលជូន លោក ឌៀប វ៉ាន់ដារ៉ាត់ ជាបន្តទៀត គឺនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនក៏រៀបចំឯកសារ ធ្វើកិច្ចសន្យាទូទាត់ប្រាក់ជាតិថ្មីទៀត ដោយលោក ឌៀប វ៉ាន់ដារ៉ាត់ យល់ព្រមសងប្រាក់រំលស់ប្រចាំខែ ក្នុងមួយខែ ១ពាន់ដុល្លារ បូកនឹងការប្រាក់ជូនក្រុមហ៊ុន, ប៉ុន្តែ លោក ឌៀប វ៉ាន់ដារ៉ាត់ នៅតែមិនអាចធ្វើតាមកិច្ចព្រមព្រៀងបានទៀត គឺលោកគេចវេះរហូត ដូច្នេះមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានទទួលប្រាក់សំណងថ្លៃបេតុងស៊ីម៉ងត៍ពី លោក ឌៀប វ៉ាន់ដារ៉ាត់ ឡើយ, បើ លោក ឌៀប វ៉ាន់ដារ៉ាត់ បានជ្រាបជាដំណឹងហើយ សូមរួសរាន់ចូលខ្លួនមកដោះស្រាយទូទាត់សងប្រាក់ដែលនៅជំពាក់ក្រុមហ៊ុនផង សូមកុំធ្វើឱ្យក្រុមហ៊ុនអស់ការអត់ធ្មត់ឱ្យសោះ បើកពុំសោតនោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់៕ សូមអរគុណ !

×