Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំងនិយាយលែងចេញ! កាកា កាតឿ លង់ចាញ់បោកកម្ចីអនឡាញចិន អស់ខ្ទង់ 20,000$ ហើយគំរាមរកប្តឹងទៀត

តារា TikTok ដ៏ល្បីឈ្មោះ កាកា កាតឿ ដែលបងប្អូនប្រិយមិត្តបានស្គាល់តាមរយៈការសម្តែងវីដេអូខ្លីៗ ផ្តល់សំណើចសប្បាយៗ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងស្លុតចិត្តជំនួសស្ទើរមិនចង់ជឿ ខណៈតារាស្រីរូបនេះ បានចេញវីដេអូរៀបរាប់ពីការចាញ់បោកពួកកម្ចីអនឡាញចិន២ក្រុម លង់ខ្លួនអស់ខ្ទង់ ២ ម៉ឺនដុល្លារ ទាំងមិនបានលុយយកមករកស៊ី សូម្បីមួយកាក់មួយសេន។

ទាក់ទងនឹងការចាញ់បោកដ៏គួរឲ្យហួសចិត្តបំផុតនេះ កាកា កាតឿ បានរៀបរាប់ពីដំណើរដើមទងឲ្យដឹងថា ខណៈខ្លួនកំពុងត្រូវការដើមទុនរកស៊ី ចង់ពង្រីកបើកហាង២បន្ថែមផង គាប់ជូនពេលនោះ ក៏មានក្រុមកម្ចីអនឡាញមួយមានទាំងចិន និងខ្មែរ មកសួរនាំ និងបានប្រាប់ថា កម្ចីរបស់ពួកគេមិនត្រូវការទ្រព្យធានារអ្វីទាំងអស់ ហើយសិក្សាតែត្រឹមកន្លះម៉ោង នឹងអាចដកប្រាក់បានហើយ។

ជាមួយក្រុមហ៊ុនកម្ចីអនឡាញទី១ ដំបូង រូបនាងយក ១ម៉ឺនដុល្លារ ទទួលបានលុយដល់ដៃតែ ៨ ពាន់ដុល្លារ ដោយលក្ខខណ្ឌរបស់គេដកទុកសម្រាប់លុយកក់ 1000$ និង 1000$ ទៀត ថ្លៃរត់ការឯកសារស្អីគេទេ និងបង់ទាំងថ្លៃការ និងដើម ១ថ្ងៃចំនួន ៥០០ ដុល្លារ សម្រាប់រយៈពេល ២០ ថ្ងៃ ប៉ុន្តែ ខ្ចីបាន ៥-៦ ថ្ងៃ ក៏បានប្រគល់ឲ្យវិញ ដោយពុំបានដកចាយវាយនោះទេ។ បន្ទាប់មក រូបនាងក៏បានឆាតសួរបន្តយក ២ ម៉ឺនដុល្លារ ទៀត ដោយចង់បង់គិតជាអាទិត្យវិញ ហើយគេបានប្រាប់ថា បើយកជាអាទិត្យត្រូវបង់ទាំងដើមទាំងការចំនួន ១៥០០ ដុល្លារ ខណៈលុយបានដល់ដៃតែ 1,8000$។ បន្ទាប់យកបាន ៥-៦ ថ្ងៃ ក៏បង្វិលឲ្យវិញទាំងអស់។ ប៉ុន្តែ នៅពេលនាងចង់យកជាខែ ស្រាប់តែកម្ចីអនឡាញបោកប្រាស់នោះក៏បានប្លុកអាខោនបាត់ ​លែងតប លែង Reply អ្វីទាំងអស់។

កាកា តាតឿ បានរៀបរាប់បន្តថា បន្ទាប់មកទៀត ក៏ស្រាប់តែមានក្រុមកម្ចីអនឡាញមួយទៀតចូលមក (សង្ស័យតែក្រុមកម្ចីដដែល) ខណៈក៏ឃើញមានតារា TikTok ខ្លះបានប្រម៉ូតឲ្យដ៏គួរឲ្យជឿទុកចិត្ត នៅពេលនោះ រូបនាងក៏បានខ្ចីយក ៣ ម៉ឺនដុល្លារ ដោយបង់គិតជាខែដំបូងចាប់ពី 2350$ ចុះមក ។ ប៉ុន្តែ លើកចុងក្រោយនេះ គឺ កាកា កាតឿ លង់ខ្លួនហៅលែងឮតែម្តង ដោយកម្ចីបោកប្រាស់នោះ ដែលថាសិក្សារួចប្រហែលកន្លះម៉ោងនឹងអាចទទួលបានលុយកម្ចី ៣ ម៉ឺនដុល្លារ បានស្នើឲ្យបង់ថ្លៃលុយថ្លៃធ្វើឯកសារចំនួន 750$ ។

កាកា តាតឿ បន្តថា បន្ទាប់មក គេបានឲ្យបង្កើតគណនីសម្រាប់ផ្ទេរលុយនៅក្នុង App របស់គេ ។ បន្ទាប់មក តម្រូវឲ្យបង់ 2100$ ថ្លៃដោះ password (លេខសម្ងាត់) ជាប់ Log ស្អីគេនោះទេ និងបន្ទាប់មក ក៏ឲ្យបង់ 4200$ ទៀត ដោយចោទថា ធ្វើឲ្យខុសបច្ចេកទេសបាត់ Password ៦ ខ្ទង់ (ឃើញតែ​៥ខ្ទង់)។ បន្ទាប់មកទៀត ក៏បានតម្រូវឲ្យបង់ 2000$ បន្ថែមទៀត ថ្លៃដូរ Password ថ្មី ហើយរូបនាងក៏យល់ព្រមបាញ់ឲ្យទៀត។ ប៉ុន្តែ ចុងក្រោយ ក៏បានឲ្យបាញ់ឲ្យ 4000$ បន្ថែមទៀត ទើបបែកធ្លាយ ខណៈគេបានប្រាប់ថា ចាញ់បោកកម្ចីអនឡាញហ្នឹងហើយ ដែលធ្វើឲ្យរូបនាងស្លុតចិត្តគាំងនិយាយលែងចេញតែម្តង។

អ្វីកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺពុំតែបោកលុយអស់ជិត ២ ម៉ឺនដុល្លារទេ គឺកម្ចីអនឡាញដ៏ខ្លាំងសម្បើមនេះ បានគំរាមប្តឹងទៀតផង ប្រសិនបើ កាកា កាតឿ មិនចេញវីដេអូសុំទោស និងលុបវីដេអូចោទប្រកាន់នេះ។ តែទោះជាយ៉ាងណា កាកា កាតឿ នឹងរង់ចាំមើល និងចង់ឃើញមុខថា តើអ្នកច្បាប់ មេធាវីរូបណា ជាអ្នកកាងនៅពីក្រោយ ខណៈដែលមានជនងរគ្រោះជាច្រើននាក់ បានចេញមកប្រាប់ផងដែរថា ពួកក៏បាញ់បោកកម្ចីអនឡាញនេះមិនតិចពាន់ម៉ឺនដុល្លារនោះទេ៕

×