Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចក្រុងដូនកែវអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីឃាតកម្ម ក្នុងសង្កាត់បារាយណ៍

ក្រុងដូនកែវ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧:២០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ០០១ដ.ប.ខ/២៥ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ របស់លោកស្រី ស៊ុន យុឺត តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បញ្ជាឲ្យឈ្មោះ ខុន វណ្ណថង (ហៅឡុក) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពីបទ (ឃាតកម្ម) ដែលប្រព្រឹត្តិនៅចំណុចភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃអធិការដ្ឋានបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×