Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អ្នកមូលដ្ឋានដើរតួនាទីសំខាន់អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀននិងប្រើប្រាស់App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍

ខេត្តព្រះវិហារ: ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះនៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មាន គ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារបានថ្លៃងស្វាគមន៍និងរបាយការណ៍ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ អគ្គទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លៃងអំណរគុណដល់ភាគីកម្ពុជាដែលបានសហការល្អក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួយ គាំទ្រគ្នាទៅវិញទៅមកកម្ពុជា ថៃ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិជាតួអង្គសំខាន់។

ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជុងជ្រោយនៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ គឺពិតជាផ្ដល់មកនូវភាពសុខដុមរមនាដល់ប្រទេសយើងទាំងបីពិការលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបន្តថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋានដើរតួនាទីសំខាន់អាចបង្ការការប្រើប្រាស់ ចែកចាយ ដាំដុះគ្រឿងញៀន ហើយការងារនេះគឺផ្ដើមចេញធ្វើឲ្យបានពីរភូមិ១គ្មានគ្រឿងញៀន ឆ្ពោះទៅឃុំ១គ្មានគ្រឿងញៀន និងឆ្ពោះទៅពង្រីកបានក្រុង ស្រុក ខណ្ឌ គ្មានគ្រឿងញៀន រហូតដល់ទូទាំងប្រទេសគ្មានគ្រឿងញៀនហើយការងារនេះអាចសម្រេចទៅបានគឺត្រូវរួមគ្នាធ្វើសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានទៅកាន់តែទូលំទូលាយគ្រប់គោលដៅពិសេសគឺបំផុសឲ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់ App NoDrug រាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×