Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងទំនើងចែកចាយថ្នាំញៀននិងមានអាវុធកែច្នៃពីរដើមព្រមទាំងដាវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ: ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ប្រដាប់ដោយដាវនិងអាវុធកែច្នៃចំនួនពីរដើម ដែលជាមុខសញ្ញាជក់និងចែកចាយថ្នាំញៀនសកម្មចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនខណៈដែលកំពុងតែធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចឃុំដាស្រុកមេមត់។ ជាមួយនោះមុខសញ្ញាពីរនាក់បានរត់គេចខ្លួននៅក្នុងព្រៃហ្នឹងបង្ក្រាបជាក់ស្ដែងបានពីរនាក់។

សមត្ថកិច្ចមូលដ្ឋានប្រើឲ្យដឹងព្រឹកថ្ងៃទី ២៣មករាថា: ដោយអនុវត្តតាមបញ្ជារបស់លោកដើមសេនីយ៍ស្នងការនគរបាលខេត្តក្នុងការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់និងធ្វើការតាមដានជាប់ជាប្រចាំជាមួយជំនាញមូលដ្ឋានបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាសង្ស័យសកម្មចែកចាយថ្នាំញៀនពីរនាក់ក្នុងមូលដ្ឋាន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានរួមទាំងវត្ថុតាងថ្នាំញៀនទៀតផង។ ហើយក្រុមនេះអាចជាមុខសញ្ញាក្រុមក្មេងទំនើងព្រោះមានដាវជាប់នឹងខ្លួន។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង​១និង១០រសៀល កម្លាំងសមត្ថកិច្ចជំនាញផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលពត៌មានពីកម្លាំងភ្នាក់ងារមូលដ្ឋានរាយការណ៍ថាមាន មុខសញ្ញាឈ្មោះអ៊ុក ញ៉ ភេទប្រុស និងបក្សពួក កំពុងផ្ដុំគ្នាជក់និងចែកចាយគ្រឿងញៀននៅចំណុចខ្ទម ក្នុងចម្ការម្រេចស្ថិតក្នុងភូមិកងកេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយទទួលបានពត៌មានភ្លាម លោកវរសេនីយ៍ទោប៉ោង សុីណាត អធិការនៃអធិការនគរបាលស្រុកមេមត់ បានបញ្ជាអោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន,កម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដារ ចុះទៅដល់ទីតាំងខាងលើ បានជួបមុខសញ្ញាចំនួន០៤នាក់ភេទប្រុស រត់គេចខ្លួនចំនួន០២នាក់ ចាប់ខ្លួនចំនួន០២នាក់៖
១.ឈ្មោះ ហែម សុខឡា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាកវេវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ នៅក្នុងចម្ការកៅស៊ូជិត ខ្ទមចម្ការម្រេច កម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យរកឃើញ និងដកហូតបាន ទូរស័ព្ទចំនួន០១គ្រៀងម៉ាក Oppo បិតស្កុតពណ៌ខ្មៅ នៅលើខ្លួនរបស់ឈ្មោះ ហែម សុខឡា ជាទូរស័ព្ទរបស់មុខសញ្ញាឈ្មោះ អ៊ុក ញ៉។
២.ឈ្មោះ អ៊ុក ញ៉ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមុខសញ្ញាដោះលែងពីពន្ធនាគារខេត្តត្បូងឃ្មុំពីបទ៖ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាជួញដូរគ្រឿងញៀនស្ថិតក្នុងបញ្ជីគ្រប់គ្រងរបស់សមត្ថកិច្ចយើង។
ដោយបានការឯកភាពពី លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពី លោក គង់ រតនា ព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេរខ្ទមក្នុងចម្ការម្រេច រកឃើញ និងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនសរុបចំនួន០៣កញ្ចប់(០២កញ្ចប់នៅគុម្ពម្រេចជិតខ្ទម, ០១កញ្ចប់នៅ ក្នុងស្បោងព្យូនិងសសរខ្ទម) កែវសម្រាប់ជក់ថ្នាំញៀនចំនួន០១ ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ថង់សម្រាប់ច្រកគ្រឿងញឿនមួយចំនួន ដាវចំនួន០២ដើម កាំភ្លើងកែច្នៃបាញ់គ្រាប់ឃ្លីចំនួន០២ដើម ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកoppo) និងម៉ូតូចំនួន០២គ្រឿង(ម៉ាកវេវឆ្លាមចំនួន០១គ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ, ម៉ាកសូនិចចំនួន០១គ្រឿង ពណ៌ខៀវ គ្មានស្លាកលេខ) និងនាំខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ព្រមទាំងវត្ថុតាង ធ្វើឡើងតាមបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តត្បូងឃ្មុំ និងបានការសម្របសម្រួលនីតិវិធីពី លោក គង់ រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជាមួយនោះសមត្ថកិច្ចនិងបើកប្រតិបត្តិការតាមប្រមាញ់ក្រុមដែលរត់គេចខ្លួនថែមទៀតផង ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×