ខេរ្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់របស់អាជ្ញាធរខេត្តពព្រៃវែងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីបូមទឹកជជួយសង្គ្រោះស្រូវប្រាំងជាង១ម៉ឺនហិកតា របស់ប្រជាកសិករ ចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ នៃខេត្តព្រៃវែង ដែលប្រឈមនឹងការខ្វះទឹក ។ ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តទាំងពីរបានបង្ហូរទឹកទន្លេទៅ ដើម្បីស្រោចស្របដំណាំស្រូវជៀសវាងកុំឲ្យស្កក។
លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិនបានលើកឡើងថា: ចំពោះដំណាំស្រូវក្នុងស្រុកកោះសូទិនមានប្រមាណ១០០ ហិចតា គឺមិនទាន់មានបញ្ហាចោទនៅឡើយទេ។សំខាន់ប្រភពទឹកពីវ៉ៃកូនេះគឺស្រោចស្រពដំណាំស្រូវក្នុងខេត្តព្រៃវែងដែលកំពុងជួបកង្វះខាតរហូតដល់ជាង១ម៉ឺនហិតាឯណោះ។ ជាក់ស្ដែងអភិបាលខេត្តកំពង់ចាមនិងព្រៃវែងរួមសហការគ្នាដើម្បីធ្វើការដោះស្រាយបន្ទាន់ជូនដល់ប្រជាកសិករ។
សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អញ្ជើញចុះពិនិត្យលិទ្ធភាពបូមទឹកជួយសង្គ្រោះស្រូវ ដែលកំពុងជួបកង្វះខាតទឹកសម្រាប់ស្រោចស្រព។ ព្រោះថាដំណាំស្រូវទាំងនោះកំពុងតែបង្កើតផលផ្លែសម្រាប់បងប្អូនប្រជាកសិករទ្រទ្រង់ជីវភាពគ្រួសារនីមួយៗ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំ ចំនួន៩គ្រឿង ដោយក្នុង ១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបានចំនួន ១៤០០០ម៉ែត្រគូប ក្នុង ១ម៉ោង និងប្រេីប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០គីឡូវ៉ាត់ ក្នុង ១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង ១០០គីឡូម៉ែត្រឯណោះ ។
លោកប្រធានមន្ទីរធនធានទឹក បានបន្តថា ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តកំពង់ចាម ជាពិសេសបំផុតនោះ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលតែងតែប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រជាកសិករយើងធ្វើស្រែនៅរដូវប្រាំង ក៏ដូចជាការបង្កបង្កេីនផលដំណាំផ្សេងៗ ផផងដែ។ សួររំលឹកថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ប្រទេសកម្ពុជា អត្ថប្រយោជន៍សម្រាប់ស្រោចស្របដំណាំស្រូវក្នុងខេត្តត្បូងឃ្មុំព្រៃវែងនិងស្វាយរៀង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









