Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូបមន្ត​នេះ អាច​ធ្វើឲ្យ​នារីៗ​ស្រ​ក ៥​គីឡូ​ ក្នុង​មួយអាទិត្យ និង​មាន​រាង​ស្អាត​

​នារីៗ​គ្រប់រូប តែងតែ​ប្រាថ្នា​ចង់បាន​រាង​ស្អាត និង​គីឡូ​សមល្មម ប៉ុន្តែ​ប្រសិនជា​អ្នក​បណ្តោយ ខ្លួន​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង ហើយ​ចង់​សម្រក​វិញ វា​មិនមែន​ជា​ការងាយស្រួល​នោះទេ​។ ទោះយ៉ាងណា របប​អាហារ​ក៏​អាច​ជួយ​ឲ្យ​អ្នក​សម្រក​គី​ឡូ និង​មាន​រាង​ស្អាត​បានដែរ​។​

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ពេល​ព្រឹក​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត​បាន​។ តើ​មាន​អ្វី​ខ្លះ​?

1. អ្នក​អាច​ចិត​ផ្លែឈើ​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ចំនួន​៥​មុខ​ជា​ដុំ​តូចៗ រួច​ចាក់ទឹក​សាឡាត​ចូល រួច​អាច​យកមក​ពិសារ​បាន នោះ​អ្នកនឹង​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។ ជាពិសេស អ្នក​អាច​ទទួលបាន​សារធាតុ​សរសៃ ដែល​ជួយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​តាម​លាមក​។ ដូចនេះ អ្នកនឹង​អាចមាន​រាង​ដែល​ស្អាត​បាន​។​

2. អ្នក​អាច​ដាំ​បបរ​ជាមួយ​ដំឡូងជ្វា​បាន ដោយ​អ្នក​អាច​យក​អង្ករ​ចំនួន​មួយ​ចាន​តូច លាង​ឲ្យ​ស្អាត រួច​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ដំឡូងជ្វា​ចូល រំងាស់​ចំនួន​៣០​នាទី ដោយ​ប្រើ​ភ្លើង​តូច ជា​ការ​ស្រេច​។ ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​រួច ក្រពះ និង​ពោះវៀន​អ្នកនឹង​ដំណើរការ​ល្អ ដោយ​ជួយ​ជម្រះ​សារធាតុពុល​ទាំងឡាយឲ្យ​ចេញមកក្រៅ​អស់​បាន​។​

3. អ្នក​ក៏​អាច​យកនំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​មក​ធ្វើ​ជា​អាហារ​ពេលព្រឹក​ផងដែរ ព្រោះ​នំ​បុ័ង​ប្រភេទ​នេះ អាច​ជួយ​ធ្វើឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ឡើយ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកស្រក​ទម្ងន់​ផង​ដែ​រ​។ ដូចនេះ អ្នក​អាច​យក​អាហារ​៣​ប្រភេទ​នេះ មក​ធ្វើ​អាច​អាហារ​ពេលព្រឹក​របស់​អ្នក ដើម្បី​អាច​រក្សា​រូបរាង​ដ៏​ស្អាត​មួយ​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ flashsante

×