Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលើអ្នកកាសែតម្នាក់ ករណីចុះផ្សាយព័ត៌មានចោទមន្រ្តីពីររូបថាបានប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះតុលាការកំពូលបានសម្រេចតម្កល់ការចោទប្រកាន់លើអ្នកកាសែត លោក អ៊ុង ថាប់រាំង ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” យោងតាមមាត្រា ៣០៥ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។នេះបើតាមការចេញផ្សាយរបស់អង្គការលីកាដូ។

សាលាដំបូងខេត្តបន្ទាយមានជ័យបានផ្តន្ទាទោសអ្នកកាសែតរូបនេះ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគារចំនួន ៦ ខែ ប៉ុន្តែទោសពន្ធនាគារត្រូវព្យួរ និងពិន័យជាប្រាក់ ២ លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក) ។ បន្ទាប់មកសាលាឧទ្ធរណ៍បាត់ដំបង ក៏បានសម្រេចតម្កល់ការផ្តន្ទាទោសទាំងស្រុងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ។ នាព្រឹកនេះដែរ តុលាការកំពូលក៏បានសម្រេចតម្កល់ការផ្តន្ទាទោសលើអ្នកកាសែតរូបនេះដដែល និងព្យួរទោសពន្ធនាគារ ប៉ុន្តែសម្រេចទម្លាក់ចោលប្រាក់ពិន័យដែលបានដាក់ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ ។

បទចោទនេះត្រូវបានធ្វើឡើងតាមរយៈបណ្តឹងរបស់ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងប្រធានសាខាពន្ធដារខេត្ត ក្រោយពីអ្នកកាសែតរូបនេះបានចុះផ្សាយព័ត៌មានពីប្រភពប្រជាពលរដ្ឋដែលបានលេីកឡេីងថា មន្រ្តីទាំងពីររូបបានប្រព្រឹត្តអំពើពុករលួយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×