ស្រ្តីម្នាក់ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញពីទង្វើហួងហែងប្តីរបស់ខ្លួន ប្រច័ណ្ឌដ៏ជ្រុលហួសហេតុ ដែលគ្រាន់តែប្តីឡើងឆាកច្រៀងឆ្លងឆ្លើយជាមួយនារីអ្នកចម្រៀង ក៏មិនបានដែរ ដែលទង្វើនេះសូម្បីតែស្រ្តីៗជាស្រីដូចគ្នា ក៏មិនគាំទ្រដែរ។
តាមរយៈវីដេអូជាង ២ នាទី នោះគេបានឃើញស្រ្តីជាប្រពន្ធ បង្ហាញទឹកមុខដ៏ក្រម៉ូវ មិនមាត់មិនក៏អ្វីឡើយ ខណៈឈរយ៉ាងប្រកិត រង់ចាំមើលសកម្មភាពប្តី កំពុងច្រៀងឆ្លងឆ្លើយ និងនារីអ្នកចម្រៀងវ័យក្មេង ដោយមិនដាក់ភ្នែកនោះទេ។
ជាក់ស្តែង សកម្មភាពរបស់ស្រ្តីជាប្រពន្ធរូបនេះ បានធ្វើឲ្យបុរសជាប្តី ពេលខ្លះគាំងច្រៀងពុំចេញនោះទេ ព្រោះតែភ័យបែកអារម្មណ៍ ខណៈនារីអ្នកចម្រៀង ក៏បានបង្ហាញទឹកមុខញញឹមទាំងបង្ខំផងដែរ ព្រោះតែបារម្ភខ្លាចក្រែងលោ មានរឿងកើតឡើង ចំពោះរូបនាង។
ពិតណាស់ ក្រោយពីបានឃើញទង្វើដ៏ចម្លែករបស់ស្រ្តីរូបនេះរួចភ្លាម មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសស្រ្តីៗ បាននាំគ្នាដាក់ឲ្យបែបបែបនេះថា
ដល់ម្លឹងផង ហួសហេតុពេកហើយចែ! មនុស្សស្រីណាក៏គេស្រលាញ់ប្តីដែរ តែគេមិនធ្វើហួសហេតុ តឹងរឹងដូចចែឯងពេកដែរ ខ្សែតឹងពេក វាឆាប់ដាច់ណាចែ, សុំទោសផងណាមីង តើមីងស្រវឹង រ៊ឺមានបញ្ហាសតិ បើមនុស្សធម្មតា គេមិនអាចធ្វើចឹងបានទេ នេះគេហៅថាមនុស្សឡប់ទៅវិញ, ប្រពន្ធប្រភេទនេះ ប្តីលែងប្រកាន់ហើយ។ ហើយក្នុងនោះ ក៏មានអ្នកលេងសើចថា ចេញមុខខ្លាបែបនេះហើយ ពូឯងទៅដល់ផ្ទះវិញ បើមិនស្លាប់ ក៏ពិការដែរ៕