Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រា​បៀរ​ពិសេស​សម្រាប់​តែ​អ្នក​កើត​ជំងឺមហារីក !

​ស្រា​បៀរ​ពុំមាន​ផ្ទុក​អាកុល ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ជំនួយ​ដ៏​ល្អ​ប្រសើរ​សម្រាប់​អ្នកជំងឺ​កំពុង​ព្យាបាល​ជំងឺមហារីក ។​

​ស្រា​បៀ​សម្រាប់​អ្នក​ជំងឺមហារីក

​ការធ្វើ​គីមី​សាស្ត្រ បង្ក​ឲ្យមាន​ប្រតិកម្មប​ន្ទា​ប់ប​ន្សំ​ពិបាក​ទ្រាំ​ចំពោះ​អ្នក​ជំងឺមហារីក​ក្នុងនោះ​គឺ​ការធ្វើឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ច្របូកច្របល់ ។ ប្រតិកម្ម​បន្ទាប់បន្សំ​នេះ បណ្តាល​ឲ្យ​អាហារ ទឹក​ភេសជ្ជៈ ភ្លា​វ ល្វីង ក្លិន​ពិបាក​ទ្រាំ ។​

​ពិនិត្យ​ឃើញ​សភាព​ខាងលើ ក្រុម​អ្នកជំនាញការ​នៅ Praha បាន​ផលិត​ជា​ប្រភេទ​ស្រា​បៀរ​គ្មាន​អាកុល Mama Beer ។​

​ដំបូង​ឡើយ វា​ជួយ​ឲ្យ​អ្នក​ជំងឺមហារីក​សុដន់​ទ្រាំទ្រ​បាន​នឹង​ប្រតិកម្ម​ធ្វើឲ្យ​សរសៃប្រសាទ​ច្របូកច្របល់ ធ្វើឲ្យ​អ្នក​មានអារ​ម្មណ៍នឹង​អាហារ ភេសជ្ជៈ ។ ពិសេស​ក្នុង​ស្រា​បៀរ​នេះ​មាន​សារធាតុ​រ៉ែ​ម្យ៉ាង​ជំនួយ​ដល់​ការព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទៀត ។​

Jana Drexlerora ដែល​ជា​នាយក​ប្រតិបត្តិ​របស់ Mama Help បាន​សាកល្បង​ផ្ទាល់​នៅ​អំឡុង​ពេល​ព្យាបាល​ដោយ​គីមី ។ នាង​ចែករំលែក​ថា ៖ “​នៅ​គ្រា​ចុងក្រោយ ពេល​ខ្ញុំ​ទទួលបាន​អារម្មណ៍​ខ្លាច នោះ​អ្វីៗ​ក៏​ខ្ញុំ​អាច​បរិភោគបាន រួម​ទាំង​ស៊ុប​ប៉េង​ប៉ោះ ដែល​ត្រជាក់ ឬ​អាហារ​ដែល​គ្មាន​គ្រឿងទេស​អ្វី​ទាំងអស់​” ។​

​ដូច​ស្រា​បៀរ​ដទៃ​ដែរ Mama មាន​ផ្ទុក Kali និង វីតាមីន B ។​

​វេជ្ជបណ្ឌិត​បាន​អនុញ្ញាត​ឲ្យ​ពិសារ​ស្រា​បៀរ​នេះ​ក្នុង​កម្រិត​សមល្ម ។ ដំបូង​វា​ធ្វើឲ្យ​អ្នកជំងឺ​ពិសារវា​មាន​រសជាតិ​ល្វីង​ខ្លាំងណាស់ ក្រោយមក​គេ​បាន​កែសម្រួល​ធ្វើឲ្យ​មានឱជារស​ឆ្ងាញ់​ជាង​មុន ។​

​ក្រោយ​ការអភិវឌ្ឍន៍​ស្រា​បៀរ Mama ត្រូវ​បាន​បម្រើ​ដល់​អ្នក​និយម​ភេសជ្ជៈ​នេះ​ជា​ទូទៅ និង​ត្រូវបាន​មន្ទីរពេទ្យ ព្យាបាល​មហារីក ផ្តល់​ឲ្យ​អ្នកជំងឺ​ពិសារ ។ ថ្ងៃ​ខាង​មុខ​នៅ​សាធារណៈរដ្ឋ ឆែក ស្រា​បៀរ​នេះ នឹង​ត្រូវ​បាន​ដាក់លក់​ជាទូទៅ​តាម​ទីផ្សារ ៕ លី​សា​

×