រាជធានីភ្នំពេញ : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថានៅក្នុងពិធីលៀងសាយភោជន៍ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅ សារៈមន្ទីរជាតិ ។
ឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏យូរលង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្ស រីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី នាឆ្នាំកន្លងទៅនេះ រាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និង យោធា។ ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ ដោយបានកត់សម្គាល់ថា “រតនសម្បត្តិទាំងនេះ ដែលត្រូវ បានយកពីទឹកដីរបស់យើង ឥឡូវនេះបានឈរជានិមិត្តរូបដ៏មានឥទ្ធិពលនៃយុត្តិធម៌ ការគោរព ប្រវត្តិសាស្ត្រ និងការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិក ចំពោះការអភិរក្ស និងការលើកតម្កើង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនូវ ភាពជាដៃគូក្នុងន័យនេះថា ជា “គំរូដែលបង្ហាញតាមរយៈការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យ នូវវត្ថុបុរាណរាប់រយ និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់យើង ក្នុងការអភិរក្សតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាតំបន់អង្គរ និងព្រះវិហារ ជាដើម។ បរទេសនិងសហប្រតិបតិ
លើវិស័យកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពីភាពជាដៃគូពាណិជ្ជ កម្ម និងវិនិយោគ រហូតដល់ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះមីន ការចូលរួមចំណែករបស់សហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់។ ឯកឧត្តមឧបនាយករដ្ឋ មន្ត្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផល ប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។
ការប្រារព្ធពិធីនេះឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមកលើវិស័យផ្សេងៗ តាមរយៈការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី