ភ្នំពេញ: អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៥។ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល សរុបចំនួន 34 ច្បាប់ ។
គិតត្រឹមថ្ងៃអាទិត្យ ទី២៦ នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន 22,234 ច្បាប់ ។
ក្រុមការងារ នៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាច៕រក្សាសិទ្ធដោយ៖សុទ្ធលី