ស្វាយរៀង÷ ព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្ដមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលក្របខ័ណ្ឌថ្មីចំនួន ១៧៤នាក់ ដែលទើបប្រឡងជាប់ជាស្ថាពរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត បាននាំយកប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ជូនដល់មន្ត្រីនគរបាលថ្មី អោយគោរពវិន័យ មានសីលធម៌ល្អ អកប្បកិរិយាល្អ ស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ និងខិតខំបំពេញការងារអោយបានល្អ៕ រក្សាសិទ្ធដោយ៖សុទ្ធលី