ពិតជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តណាស់ ខណៈដែលបានឃើញស្រ្តីមានគ្នីគ្នារហូតដល់ទៅ ៥ ទៅ ៦ នាក់ បានដើរសុំទានតាមផ្ទះ តាមកន្លែងហាង ដោយគ្មានការអៀនខ្មាសសូម្បីបន្តិចសោះឡើយ ទាំងដែលមានដៃជើងមាំមួន និងសាច់ឈាម ម្នាក់ៗស្រស់ថ្លាឡើងទ្រលុកទ្រលន់តែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bong Da ដែលជាម្ចាស់ហាងមួយកន្លែង បានបង្ហោះវីដេអូបង្ហាញស្ត្រីសុំទានមួយក្រុម និងបានភ្ជាប់សារទាំងហួសចិត្តបែបនេះថា «បងប្អូនជួយមើលៗផង នេះបើនៅម្នាក់ឯង ក៏មិនស្រួលដែរ ចូលមកសុំលុយ សំរុកចូលម៉ង នេះចូលតែ3នាក់ នៅគ្នាគាត់នៅក្រៅ 2អ្នកទៀត សរុប5នាក់ មិនដឹងពួកគាត់គិតអី ខ្ញុំថាអោយចង់ញិញដាក់ខ្ញុំទៀត មិនណយម៉ានទេ អ្នកសុំទៀនសម័យនេះ»។
ក្រោយពីបានឃើញដ៏ហួសចិត្ត បងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែមិនធ្លាប់ឃើញបែបនេះពីមុនមក។ តែទាក់ទងនឹងការចេញដើរសុំទានទាំងហ្វូងនេះផងដែរ ក៏ត្រូវបានគណនីមួយ បានបញ្ចេញឲ្យដឹងគួរឲ្យភ្ញាក់ផ្អើលថា «ចូលឆ្នាំចិន ពួកហ្នឹងចេញរកស៊ីរាល់តែឆ្នាំហ្នឹង មកតាមខេត្ត ដើរមានគ្នា5នាក់6នាក់ ចូលដល់ក្នុងផ្ទះសុំហើយ ថាអត់មានទេ ក៍ពួកវានៅចាំមើលលើមើលក្រោម(អ្នកដឹងបានដឹង ពួកវា5នាក់ហ្នឹង ចេញរកស៊ីឱកាសចូលឆ្នាំ)។
ជាក់ស្តែង បងប្អូនដែលបានជួបផ្ទាល់ ក៏បានបញ្ចេញឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ សម្បូរណាស់ ដោយឃើញក្រុមស្ត្រីសុំទានទាំងនេះ ដើរសុំទានតាមបណ្តាទីកន្លែងជាច្រើន នៅក្នុងរាជធានីភ្នំពេញ។ ហេតុនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋតាមផ្ទះ ក៏ដូចអ្នកលក់ដូរ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះក្រុមនេះអាចជាក្រុមមិនស្រួល ដាក់ថ្នាំ ជាពិសេសនៅពេលឃើញយើងនៅម្នាក់ឯង៕