បាត់ដំបង ៖ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលក្នុងការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានចូលរួមសហការ ជាមួយមន្ត្រីនៃសាខា(ក.ប.ប )ខេត្តបាត់ដំបងបានធ្វើការ ដុតបំផ្លាញចោលនូវគ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកខូចគុណភាពមិនអនុលោមតាមបទដ្ឋានបច្ចេកទេសចំនួន ៣៤១កេស ស្មើនឹង ៣,៨៩០គីឡូក្រាម នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិ ល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលវត្ថុទាំងនេះត្រូវសមត្ថកិច្ចធ្វេីការបង្ក្រាបបានកាលពីថ្ងៃទី១១ ខែមករា និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។
កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំ នាញនាពេលនេះគឺមានចំណែកនៃការចូលរួមសហការពីមហាជនផងដែរ ហេីយសមត្ថកិច្ចបន្តស្នេីសុំការចូលរួមសហការជាបន្តទៀតពីមហាជននិងអាជ្ញាធរពាក់ព័ន្ធដេីម្បី សុវត្ថិភាពនិងសុខមាលភាពរបស់យេីងទាំងអស់គ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91