Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៩ សីហា ស្លាប់​៧​នាក់ របួស​៧​នាក់ ខណៈ​២៩​ថ្ងៃ ស្លាប់ ១១៦​នាក់​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​២​លើក​) បណ្តាលឲ្យ​ស្លាប់ ៧​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៣​នាក់ មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ ។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៦​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ២​លើក​(​ស្លាប់​២​នាក់​) ប្រជែង ២​លើក​(​ស្លាប់​២​នាក់​) កត្តា​យាន ១​លើក​(​ស្លាប់​២​នាក់​) ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៨​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ១​លើក រថយន្ត​តូច ២​លើក រថយន្ត​ធំ ៥​លើក ។​
​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ព្រៃវែង ២​លើក ស្លាប់​៣​នាក់​(​ស្រី​២​នាក់​) កំពង់ស្ពឺ ២​លើក ស្លាប់​២​នាក់ របួស​១​នាក់ មណ្ឌលគិរី ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ភ្នំពេញ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​២៩ គឺ​ថ្ងៃ​ទី​១-២៩ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៤៤​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៦​នាក់ របួស​សរុប ៣១៣​នាក់ របួសធ្ងន់ ២០៤​នាក់ របួសស្រាល ១១០​នាក់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×