Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ហាងសាឡនមួយ នៅថ្ងៃចុងឆ្នាំ អតិថិនមកទទួលសេវា មនុស្សរកកន្លែងអង្គុយគ្មាន ខណៈគេបារម្ភថា មិនដឹងមួយណាអ៊ុត មួយណាលាបពណ៌ ព្រោះតែ…

ក្នុងថ្ងៃចុងក្រោយនៃឆ្នាំ ដោយមានចិត្តគំនិតក្នុងឆ្នាំថ្មី ត្រូវធ្វើឲ្យរូបរាងស្រស់ស្អាត និងក្មេងជាងវ័យ ខណៈទៅលេងជីដូនជីតា ជួបមិត្តភ័ក្តិ ញាតិមិត្តជាដើម នោះតម្រូវការធ្វើសក់ ម៉ាស្សាមុខ លាបមុខ ជាដើម សម្រាប់ស្រ្តីនឹង កើនឡើងខុសពីថ្ងៃធធម្មតា មិនថានៅទីក្រុង និងជនបទនោះទេ។

តែអ្វីដែលមិននឹកស្មានដល់នោះ កាលពីពេលថ្មីៗនេះ រូបភាពដែលបានចែករំលែកនៅក្នុងហាងអ៊ុតសក់មួយក្នុងទីក្រុង Dien Bien (វៀតណាម) បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញចំនួនអតិថិជនមកប្រើប្រាស់សេវាកម្ម ដែលមិន​ត្រឹម​តែ​កៅអី​អ៊ុតសក់​ពេញ​ទេ គឺសូម្បីហាង​អ៊ុតសក់​ក៏​ត្រូវ​បន្ថែម​កៅអី​ជា​បន្តបន្ទាប់ និង​បង្កើន​ចំនួន​បុគ្គលិក​ដើម្បី​បម្រើ​សេវាផងដែរ។

តាមរយៈរូបភាព បានបង្ហាញបុគ្គលិក​ស្រី ៣នាក់ ​កំពុង​មមាញឹក​លាប​ថ្នាំ​គីមី​លើ​សក់​អតិថិជន ខណៈ​ស្ត្រី​រាប់សិប​នាក់​ទៀត​ ដែល​បាន​ព្យាបាល​ដោយ​សារធាតុ​គីមី ​កំពុង​អង្គុយ​រង់ចាំ។ មិន​បាច់​និយាយ​ទេ នៅ​ជួរ​ខាង​ក្រៅ ជាង​កាត់សក់​​ក៏​រវល់​កាត់​ម៉ូដ​សក់​អតិថិជន​ដែរ។

វីដេអូឃ្លីបនេះ បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ទទួលបានការចូលមើលជាង ២.៤ លានដង។ ក្នុងនោះ គេបានឃើញភាគច្រើនជាជាងសាឡន បានមកខំមិនស្ងើចសរសើរចំពោះពីអតិថិជនទាំងនោះ ដែលមានការតស៊ូមិនធម្មតាទេ ព្រោះតែចង់ស្អាត មិនខ្លាចកើតមានបញ្ហានោះទេ។

ជាក់ស្តែង មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភ ថាតើមានអតិថិជនច្រើនយ៉ាងនេះ បុគ្គលិកអាចចាំបានដែរទេថា អតិថិជនណាខ្លះបានព្យាបាលដោយសារធាតុគីមី និងមួយណាមិនមាន ដោយបាននិយាយថា «លាបថ្នាំបែបនេះនឹងដឹងថាសក់មួយណាត្រូវលាង មួយណាអ៊ុតត្រង់ មួយណាលាបពណ៌ទេ? ខ្ញុំក៏ជាជាងអ៊ុតសក់ដែរ តែពេលធ្វើគីមី ខ្ញុំត្រូវប្រយ័ត្នពេលវេលា ខ្ញុំមិនហ៊ានយកអតិថិជនច្រើនក្នុងពេលតែមួយ ព្រោះខ្លាចខូចសក់គេ មិនមែនជារឿងលេងសើចទេ»៕