Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​បុក​ម៉ូតូ ពីក្រោយ បណ្តាលឲ្យ​មនុស្ស​ស្រី​ម្នាក់​ស្លាប់​

spot_img

​ខេត្ត​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាលឲ្យ​មនុស្ស​ស្រី​ម្នាក់​ស្លាប់ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៥៩ នាទី​ព្រឹក លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​៥៦​និង​៥៧ ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មាន​រថយន្ត ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២AP 0706 បើកបរ​ដោយ​ម្ចាស់​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើរ​ពី​កើត​មក​លិច ដល់​កន្លែងកើតហេតុ រថយន្ត​បាន​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ម្ចាស់​ឈ្មោះ ម៉ន ហេន ភេទ​ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សម្លាញ ឃុំ​​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ( គ្មាន​ពាក់​មួកសុវត្ថិភាព )​ដែល​កំពុង​ធ្វើដំណើរ ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ( ម៉ន ហេន ស្លាប់ )​។ ចំណែក​អ្នក​បើក​បរ​រថយន្ត​រត់គេចខ្លួន​បាត់​។ វត្ថុតាង​សមត្ថកិច្ច យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×