Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនច្រឡំគេមែន! ចូលឆ្នាំចិននៅខាងព្រះសីហនុ កឺកឺដុតផ្អើលផ្លូវ រង្គើមេឃ អត់ខ្វល់បង្កគ្រោះថ្នាក់សោះឡើយ

បើទោះជារដ្ឋបាលរាជធានីខេត្ត ចេញសារាចរហាមមិន​ឱ្យ​ដុត​ផាវ កាំជ្រួច ឬ​ការបង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម យ៉ាងណាក៏ដោយ ក៏គេឃើញនៅមានការដុតផាវរប៉េះរប៉ោះ ក្នុងវេលាសែនមកដល់ ដោយខ្លាចបង្កបញ្ហាកើតឡើងនោះទេ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺខណៈវេលាស្បៃរាត្រីចូលមកដល់ ស្រាប់តែជនជាតិចិនមួយក្រុម នៅក្នុងក្រុងព្រះសីហនុ បានយកកាំជ្រួច មកដាក់តាំងលើដងផ្លូវ រួចដុតបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងក៏ដូចអ្នករស់នៅផ្ទះជិតខាង ព្រោះតែម្នាក់ៗបារម្ភខ្លាចឆេះផ្ទះ ឬ ម៉ូតូ ឡាន និងត្រូវមនុស្ស។

យ៉ាងណាមិញ វីដេអូហេតុការណ៍ដុតកាំជ្រួច ផ្អើលកក្រើកក្រុងព្រះសីហនុ ពីសំណាក់ក្រុមជនជនជាតិចិន ត្រូវបានគេបង្ហោះ និងបញ្ជាក់ថា ធ្វើឡើងនៅចំណុចភ្លើងស្តុបមួយកន្លែង នាវេលាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ហើយសកម្មភាពដ៏មិនធម្មតានេះ ក៏ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាង ថតបង្ហោះនៅលើបណ្តាញសង្គមព្រោងព្រាតផងដែរ។

ទោះជាយ៉ាងណា គេក៏មិនដឹងថា អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការ ទៅលើទង្វើដ៏បង្កគ្រោះថ្នាក់របស់ពួកក្រុមជនជាតិចិនទាំងនោះដែរ ឬយ៉ាងណានោះទេ៕