Friday, September 29, 2023
[the_ad id="301779"]

​ដោះលែង​ថៅកែ​រោងចក្រ​ផលិត​គ្រឿងសំអាង​រាប់​តោន​ឲ្យទៅ​ផ្ទះ​វិញ​

spot_img

​ភ្នំពេញ​ ​៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយ​សាកសួ​រលោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង លោក​ថៅកែ​រោងចក្រ​ផលិត​គ្រឿងសំអាង ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ក្រោយ​ពេល​រក​ទោស​កំហុស​មិន​ឃើញ​។​

​ថៅកែ​រោងចក្រ​គ្រឿងសំអាង មានឈ្មោះ អ៊ុច សម្បត្តិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​ឧតម្តសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ដោយ​មាន​ការសហការ​ជាមួយ​មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​របស់​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រោងចក្រ ផលិត និង​ស្តុក​គ្រឿងសម្អាង ក្លែងក្លាយ មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​១ ផ្លូវ​Q6 សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក៏​បាន​រកឃើញ និង​ដកហូត​ភស្តុតាង​មួយចំនួន រួមមាន​៖ ឡេ ក្រែម សាប៊ូ និង​វត្ថុធាតុដើម​ជាច្រើន​ទៀត​សរុប​ចំនួន ១៧​មុខ​ខ​មាន​ទម្ងន់​ប្រមាណ ៤,៥​តោន និង​ម៉ាស៊ីន​លាយ ម៉ាស៊ីន​ច្រក ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់ និង​ម៉ាស៊ីន​បាញ់​ខ្យល់ ជាច្រើន​គ្រឿង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img