ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញ ពីឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តមតំណាងក្រសួងយុត្តិធម៌ និងប្រធានសមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ទីស្តីការក្រសួងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
ក្រសួងមហាផ្ទៃនឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការនិងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។
លទ្ធផលអង្គប្រជុំបានសម្រេចដូច ខាងក្រោម :
១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។
២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។
៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម៕ រក្សាសិទ្ធដោយ៖សុទ្ធលី