ភ្នំពេញ ៖ នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន ”សេវាកម្មស្ត្រីមេផ្ទះ“ បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម “អ្នកបម្រើការងារជាស្រ្តីមេផ្ទះ“ ។ នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។
ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។
ដូចនេះ សូម ក្រើនរំលឹក ដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចាញ់បោកជនអនាមិក ដូចដែលបានរៀបរាប់ខាងលើ។
សូមបញ្ជាក់ផងដែរ ចំពោះអ្នករត់ Passapp ចូរប្រុងប្រយ័ត្ន ភាគច្រើនជនឆបោក ខ្ចី QR Code ពីបងប្អូន ទុកដើម្បីទទួលការផ្ទេរលុយ ពីការឆបោក “សេវាកម្មស្រ្តីមេផ្ទះ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី