Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ខេត្ត លួច​ម៉ូតូ​បាន​ហើយ ជិះ​គេច​មិន​រួច យក​ទៅ​កប់​ក្រោម​មែក​ស្វាយចន្ទី ត្រូវបាន​រកឃើញ​និង​ចាប់ខ្លួន​

spot_img

​ក្រចេះ​ ៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាកវេវអា​ល់​ហ្វា ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ស្រាវជ្រាវ​រុករក​ឃើញ​លាក់​កប់​ ​នៅក្រោម​មែក​ស្វាយចន្ទី នៅ​ខាងក្រោយ​ភូមិ​ស្ទឹងធំ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​២៩​ខែ​សីហា​ ​បន្ទាប់ពី​ក្រុម​ចោរ​បាន​លួច​ម៉ូតូ​ហើយ​ជិះ​គេច​មិន​រួច យក​ទៅ​កប់​ក្រោម​មែក​ស្វាយចន្ទី ។​

​លោក​អធិការ​ស្រុក​ព្រែក​ប្រសព្វ បានឲ្យដឹងថា ជាមួយ​និង​ការរុករក​ឃើញ​ម៉ូតូ​១​គ្រឿង​នេះ នគរបាល​ក៏​បាន​ចាប់​ឃាត់ខ្លួន​​មនុស្ស​២​នាក់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​នេះ​ផងដែរ​។ ជនសង្ស័យ​ទី​១.​ឈ្មោះ យ៉ែម យ​ង អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​យោធា​ខេត្ត​ ​រស់នៅ​សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ និង​ទី​២.​ឈ្មោះ ភន ជាតិ អាយុ​៤២​ឆ្នាំ រស់នៅ​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​។​

​អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក​វរសេនីយ៍ឯក ចាន់ សុ​ផល្លា បានអោយដឹងថា ម៉ូតូ​១​គ្រឿង​នេះ ត្រូវ​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ​បានធ្វើ​សកម្មភាព​លួច ចេញពី​ស្រែ​មួយកន្លែង នៅ​ខាងក្រោយ​ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃ​ទី​២៨ សីហា ខណៈ​ដែល​ម្ចាស់​ម៉ូតូ​ ​បាន​ទុក​ម៉ូតូ​នៅ​ក្បាល​ស្រែ និង​ជាប់រវល់​បាញ់ថ្នាំ​ស្រូវ​។​

​លោក​អធិការ បាន​បន្តថា ក្រោយ​ទទួល​ព័ត៌មាន​លើ​ករណី​បាត់​ម៉ូតូ​នេះ កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​ប្រជា​ការពារ​ ​បាន​ចុះ​ស្រាវជ្រាវ​រុករក និង​បាន​ប្រទះឃើញ​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី ដែល​ក្រុម​ជនសង្ស័យ បានធ្វើ​សកម្មភាព​លួច​ ​បាន​តែ​ជិះ​ចេញ​មិន​រួច​ក៏​យក​ក​កប់​ទុក​លាក់​៕ ដោយ ​៖​ កូឡាប​

     

spot_img
×