Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នែក​៣​លើ​សត្វ​មាន់​ទោះ​«​ឆ្ងាញ់​» ដល់​កម្រិតណា​ក៏​អ្នក​មិនគួរ​ទទួលទាន​ដែរ​

មាន​អាហារ​ដ៏​ឆ្ងាញ់ សម្បូរ​ជីវជាតិ​ដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​តាំងពី​ក្បាល​ដល់​ជើង ដោយ​មិន​រំលង​ចោល​ផ្នែក​ណាមួយ​ឡើយ ។ ប៉ុន្តែ តាម​អ្នកជំនាញការ​ជីវជាតិ មាន​ផ្នែក​៣​លើ​ខ្លួន​មាន់ ដែល​ទោះបី​ឆ្ងាញ់​ដល់​ថ្នាក់​ណា​ក៏​មិនគួរ​ទទួលទាន​ដែរ ។​

១- គូទ​មាន់​
​គូទ​មាន់​ជា​តំបន់​ប្រមូលផ្តុំ​នៃ​កូនកណ្តុរ​, ដែលជា​កូនកណ្តុរ​នៃ​ម៉ូ​លេគ​ក្រូ​, ពេល​មាន់​ស៊ី​ចំណី​អាច​លេប​តាម​បាក់តេរី និង​វីរុស មិនតែប៉ុណ្ណោះ​ទាំង​សារជាតិ​បង្ក​មហារីក​, តែ​មិនអាច​ត្រូវ​បំបែក​បំផ្លាញ ឬ​កម្ចាត់​ចេញ​ក្រៅ​, ហេតុនេះ​វា​បង្ខំ​ត្រូវ​ប្រមូលផ្តុំ​នៅ​គូទ​មាន់ ។ ក្រោយ​មួយរយៈ​ពេល​វែង កន្លែង​នេះ​ក្លាយទៅជា «​ឃ្លាំង​ផ្ទុក​ជាតិពុល​» ស្តុក​បាក់តេរី​, វីរុស ។​

២- ស្បែក​មាន់​
​ស្បែក​មាន់​ទោះបី​ឆ្ងាញ់ តែ​បែរជា​របស់​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព ។ ក្នុង​ស្បែក​មាន់​មាន​ច្រើន​សារជាតិ​ខ្លាញ់ បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​, ជា​កន្លែង​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​កខ្វក់​, បាក់តេរី និង​ពន្លក​ជំងឺ​ពី​បរិស្ថាន​ខាងក្រៅ ។​

៣- កមាន់​
​ផ្នែក​កមាន់​សាច់​យ៉ាងតិច សំខាន់​ជា​ស្បែក​និង​ឆ្អឹង តែ​បែរជា​ផ្ទុក​យ៉ាងច្រើន​នូវ​សរសៃឈាម និង​ប្រមូលផ្តុំ​យ៉ាងច្រើន​នូវ​ក្រពេញ​កូនកណ្តុរ​ឆ្លងកាត់ ។ ម្តងម្កាល​បរិភោគ​មាន់​នោះ​គ្មាន​បញ្ហា​អ្វី​ទេ តែ​ត្រូវ​បកស្បែក​ចោល មិនត្រូវ​បរិភោគ​ញឹកញាប់ ព្រោះ​នៅ​តំបន់​ក ភាគច្រើន​ផ្ទុក​ជាតិពុល​ពី​អាហារ​ដែល​សត្វ​មាន់​ស៊ី​រាល់ថ្ងៃ ៕ លី​សា​

×